មិនមានរបាយការណ៍ណាថ្មី ដែលបានបង្ហាញពី ទូរស័ព្ទ iPhone ជំនាន់ក្រោយ ដែលរៀប នឹងចេញនាពេល ខាងមុខនេះឡើយ។ ប៉ុន្តែមិនមែន មានន័យថា យើងមិនអាចដឹង ពីរូបរាងរបស់ ទូរស័ព្ទទាំងនេះមុន នោះឡើយ។

នេះគឺជាការ ស្រមើស្រម៉ៃនៃការច្នៃម៉ូត ទៅលើរូបរាងរបស់ ទូរស័ព្ទ iPhone ដែលមិនដូចជា ទូរស័ព្ទដទៃនោះទេ វាមើលទៅ ហាក់ដូចជា ស្តើងនិងគួរអោយ ស្រលាញ់យ៉ាងខ្លាំង។ វាត្រូវបានគេ ដាក់ឈ្មោះឲ្យថា iPhone Air ហើយលោក Sam Beckett ជាអ្នកស្រមើស្រម៉ៃ និងបញ្ចេញនូវរូបរាងរបស់ iPhone 6 នេះចេញមក។

ការបង្ហាញរបស់លោក Beckett ក៏មិនសូវខុសគ្នា ពីម៉ូតរបស់ iPhone 5 និង 5S ប៉ុន្មាននោះទេ។ ហើយ iPhone Air នេះអាចនឹងមានកម្រាស់ ត្រឹមតែ០.៦មម ប៉ុណ្ណោះនិងមាន អេក្រង់ទំហំ ៤.៧អ៊ីញ (inch)។



ការប៉ាន់ស្មានរបស់លោក Beckett ក៏បានបង្ហាញទៀតថា iPhone Air អាចនឹងមានកញ្ចក់អេក្រង់ យ៉ាងល្អផងដែរ ដែលភ្ជាប់មកដោយ កញ្ចក់ Gorilla Glass ព្រមទាំងមានប៊ូតុង Home សម្រាប់ប្រើជា Touch ID ដូចដែលមាន នៅក្នុង iPhone 5S ស្រាប់។

iPhone Air ត្រូវបានគេជឿជាក់ ថាជាគោលដៅមួយ របស់ក្រុមហ៊ុន Apple សម្រាប់ធ្វើការប្រកួតប្រជែង ជាមួយបណ្តាដៃគូដទៃទៀត ដូចជា Samsung, HTC,ជាដើម។

ចង់ដឹងថា iPhone Air អាចនឹងមាន រូបរាងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]