អូស្រ្តាលី៖  បុរសមានសំណាងម្នាក់ មានជីវិតរស់នៅបាន បន្ទាប់ពីត្រូវបានជាប់គាំង តែម្នាក់ឯងរយៈពេល ១០ ថ្ងៃ នៅក្នុងទីរហោស្ថានមួយកន្លែង ។

ភ្ញៀវទេសចរ ជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានបាត់ខ្លួន ខណៈពេលដែលឡើងភ្នំ ក្នុងប្រទេសអូស្រ្តាលីបានឲ្យដឹងថា រូបលោកអាចមានជីវិតរួចផុតពី ទីរហោស្ថាននោះបាន ដោយសារតែការបរិភោគ សត្វរុយជាអាហារ ។

បន្ទាប់ពីរស់នៅតែម្នាក់ឯង នៅទីវាលរហោស្ថានរយៈពេល ១០ ថ្ងៃមក លោក Daniel Dudzisz ត្រូវបានអ្នកបើកបរម៉ូតូម្នាក់រកឃើញ នាវេលាថ្ងៃព្រហស្បត៏ នៅជិតទីក្រុង Windorah នៅក្នុងរដ្ឋ Queensland តាមសម្តីរបស់ប៉ូលីស។ នៅក្នុងនោះ លោក Daniel Dudzisz ដែលមានអាយុ ២៦ ឆ្នាំរូបនេះ បានទទួលរងនូវជំងឺទឹកនោមផ្អែម  ហើយរូបលោកត្រូវបានគេឃើញជាលើកចុងក្រោយ មុនពេលធ្វើដំណើរចាកចេញ ដោយថ្មើរជើង ចម្ងាយ ៧៧ គ.ម ពី Windorah ទៅ Jundah ។

Dudzisz បាននិយាយថា រូបលោក បានជាប់គាំងដោយសារ ទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ នឹងការរស់នៅជាមួយសត្វល្អិត នៅពេលដែលរូបគាត់បានបាត់ខ្លួននោះ ហើយ នៅពេលរូបលោកត្រូវបានគេរកឃើញ លោកបានបដិសេធក្នុង ការព្យាបាលតាមបែបវេជ្ជសាស្រ្ត នឹង តាំងចិត្តបន្តការធ្វើដំណើររបស់ រូបលោកបន្តទៀតផងដែរ ៕


)

ប្រភព បរទេស

ដោយ ម៉ានិច្ច

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]