រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២១ ឧសភា ស្រ្តីម្នាក់ដែលអារ.កដៃ សន្លប់ស្តូកស្តឹងត្រូវសាច់ញាតិដឹកតាមម៉ូតូមក​ ទម្លាក់ចោលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយ​គ្រាន់តែបង់ថ្លៃសេវា៥.០០០រៀល ហើយ​នាំគ្នាគេចទៅបាត់អស់ ។

ស្រ្តីដែលត្រូវសាច់ញាតិយកទៅប្លុងចោល​ នៅមន្ទីរពេទ្យនេះឈ្មោះទន់ មករា អាយុ​៣៥ឆ្នាំ ជាកម្មការិនី ស្នាក់នៅសង្កាត់ផ្សារ​អូរ​ឫស្សី​ទី៣ ខណ្ឌ៧មករា ។ ស្ត្រីម្នាក់បាន​ប្រាប់គ្រូពេទ្យ​ថា​ត្រូវជាបងស្រីនិយាយ​ថា នៅ​ថ្ងៃកើតហេតុគាត់​ត្រឡប់មកពីផ្សារវិញ ស្រាប់​តែឃើញ​ប្អូន​ស្រី ទន់ មករា ដេកអារកដៃស្តាំសន្លប់ស្តូកស្តឹង មិន​ដឹងជា​មានរឿងអីទេ ហើយ​គាត់ក៏បានដឹក​តាម​ម៉ូតូ​យក​មកមន្ទីរពេទ្យ ។

ពេលទៅដល់មន្ទីរពេទ្យស្ត្រី​​រូបនោះបាន​ទៅ​បង់ថ្លៃសេវា ​ចំនួន៥.០០០រៀល ហើយបន្លំគេច​ខ្លួនចេញ​ទៅបាត់មិន​មាន​សាច់​ញាតិ​ណា​ម្នាក់​នៅ​​មើលថែទេ ដោយ​​​ទុក​ឱ្យ​​ស្ត្រី​​​រូបនេះដេកសន្លប់​ស្តូក​ស្តឹងលើគ្រែម្នាក់ឯង ។

ទាក់ទិននឹងករណីនេះ មិនដឹងជាក្នុង​ក្រុម​គ្រួសារមានរឿងអី ហើយនារីអារ.កដៃនោះ​មិន​ដឹងជាធ្វើអ្វីឱ្យក្រុមគ្រួសារមិនពេញចិត្ត ទើបគេ​យកទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យយ៉ាង​​​ឯកោបែបនេះ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]