លោក​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ប្រកាស​តែង​តាំង​លោក​ Osamu Mukai ​តារា​ភាព​យន្ត​មាន​ប្រជា​ប្រិយ​ភាព​របស់​ជប៉ុន​ជា​ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​សម្រាប់​ប្រទេស​ជប៉ុន​ និង​កម្ពុជា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

សារព័ត៌មាន​ក្យូដូ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក​ Ryuji Yamane​ សមាជិក​សភា​ជាន់​ខ្ពស់ ​និង​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា ​តារា​ដែល​មាន​អាយុ ២៩​ឆ្នាំ​រូប​នេះ​ជា​តួ​សម្តែង​​ខ្សែ​ភាព​យន្ត​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ក្លាយ​ទៅ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​សម្រាប់​ប្រទេស​ទាំង​ពីរ​រហូត​ដល់​ចុង​ឆ្នាំ​ក្រោយ។

លោក​ Mukai ​បាន​ដើរ​តួ​ក្នុង​រឿង​ដែល​មាន​ចំណង​ជើង​ថា​ “យើង​មិន​អាច​ផ្លាស់ប្ដូរ​ពិភព​លោក​បាន​ទេ​ ក៏​ប៉ុន្តែ​យើង​ចង់​សង់​សាលា​រៀន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា” ​ដែល​បាន​ចេញ​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ចុង​ខែ​កញ្ញា​ ២០១១។

ឆ្នាំ​នេះ​គឺ​ជា​ខួប​ឆ្នាំ​ទី​២០ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​នាំ​មក​នូវ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

“យើង​មិន​អាច​ផ្លាស់ប្ដូរ​ពិភព​លោក​បាន​ទេ​ ក៏​ប៉ុន្តែ​យើង​ចង់​សង់​សាលា​រៀន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា" ជាភាសា អង់គ្លេស "We Can't Change The World But, We Wanna Build a School in Cambodia" ។

សូមមើលវិដេអូខ្លី នៅក្នុងភាពយន្តនេះ 

ដកស្រង់អត្ថបទ ពី ABC News

សូមអរគុណ កញ្ញា Kim Minah ដែលបាន ផ្តល់ព័តមាន ដល់ Khmerload

Khmerload can't change the world, but Khmerload can share the words to you all.

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]