ខេត្ត​កណ្តាល ៖ ​មន្ត្រី​យោធា​ផ្នែក​​សឹក​រង​ខេត្ត​កណ្តាល​ម្នាក់​ត្រូវ​បាន​ស្រី​ស្នេហ៍​​ ជា​នារី​បម្រើ​ការ​ក្នុងភោជនីយ​ដ្ឋាន​ និង​ខារ៉ាអូខេ​កាប់​មួយ​កាំបិត​បុ័ង​តោ​ចំ​ប្រអប់​​ដៃ​ដាច់​រយះ​​របួស​យ៉ាង​ ដំណំ កាលពីវេលាម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​២២ ឧសភា ​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ។

ដើម​ហេតុ​ដែលនាំ​ឱ្យ​​មាន​អំពើ​ហិង្សា​នេះ ​កើត​ឡើង​គឺ​ផ្តើ​ម​ចេញ​ពីការ​ប្រច័ណ្ឌ ​ដោយ​សារ​តែ​បុរស​នោះ​បាន​លួចលាក់​រស់​នៅ​ជា​មួយ​គ្នា​​​យូរ​មក​ហើយ ​លុះពេល​ឃើញ​បុរស​ដែល​ខ្លួន​ស្រឡាញ់​​នៅ​ជា​មួយ​ស្រី​​ថ្មី​ក៏​កើត​ការ​ក្តៅ ​ក្រហាយ​​​ឡើង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]