រាជធានីភ្នំពេញ ៖ ​នគរបាល​​​ការិយា​ល័យ​​សណ្តាប់​ធ្នាប់​​រាជ​ធានីភ្នំពេញ ​សហ​ការ​ជា​មួយ​​ប៉ូលិស​សណ្តាប់ធ្នាប់​ចរា​ចរ​នៃ​អធិការ​ដ្ឋាន​​ខណ្ឌ​ទួល​ គោក ​​កាល​ពី​ម៉ោង​​៣​រសៀល​​ថ្ងៃ​ទី​២១ ឧសភា ​២០១២ ​បាន​ចាប់​​​ឃាត់​ខ្លួន​សិស្ស​វិទ្យា​ល័យ​​​ម្នាក់​ ខណៈ​​ពេល​ដែល​​សិស្ស​ម្នាក់នេះ​បាន​ដាក់​គ្រឿង​​ញៀន​​នៅក្នុង​ស្រោម​សំបុត្រ ​​មួយ រួច​យក​​​ទៅ​​ផ្ញើ​អ្នក​បើក​បរ​តាក់​ស៊ី​នៅ​ចំណត​​រថយន្ត​​ផ្សារ​ដើម​គ ទៅ​ស្រុក​​មួយ​នៃ​ខេត្ត​កំពត។

ចំពោះ​​ការ​ចាប់​ខ្លួននេះ​​ធ្វើ​ឡើង​នៅបរិ​វេណ​​ចំណត​​រថយន្ត​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]