មនុស្សគ្រប់គ្នាតែងតែចង់បាន ស្បែកសស្អាត ភ្លឺរំលោងហើយ មិនថាស្រីរឺក៏បុរសឡើយ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តអាចជ្រាបពី ចំនុចខ្លះៗ ដែលធ្វើអោយ ស្បែកអ្នកសស្អាតបាន ដោយ វិធីធម្មជាតិ៖

១) ក្រូចឆ្មា៖ វាអាចជម្រុះកោសិកាស្បែក ដែលងាប់ និងអោយកោសិកាថ្មី ដុះលូតលាស់ វិញបាន។ ចំពោះក្រូចឆ្មានេះ អ្នកអាចយកទៅដុសខាត់ លើស្បែក ជាពិសេសអាចដុសត្រង់ ស្នាមសម្លាក ស្នាមខ្មៅបាន។ ដូច្នេះអ្នកគួរតែព្យាយាម អនុវត្តន៍វិធីនេះ ជាមួយក្រូចឆ្មា អោយបានញឹកញាប់។



២) ជៀសវាងសាប៊ូមួយចំនួន៖ មនុស្សភាគច្រើន បានប្រើប្រាស់សាប៊ូមួយចំនួន ដើម្បីខាត់ស្បែកអោយស ប៉ុន្តែផ្ទុយមកវិញ វាអាចធ្វើអោយស្បែកអ្នក កាន់តែមានសភាពស្ងួតទៅៗ។ អ្វីដែលប្រសើរចំពោះ ស្បែករបស់អ្នក គួរតែស្ទីមជាមួយសារធាតុធម្មជាតិវិញ ដើម្បីអាចជួយស្បែកអ្នក ឲ្យមានសំណើមបាន។



៣) ទឹកដោះគោជូរ៖ ចំពោះទឹកដោះគោជូរ វាជាសារធាតុ ជួយអោយស្បែកម៉ត់រលោង និងសបាន។ វិធីប្រើ៖ អ្នកអាចយកទឹកដោះគោជូរ មកលាបលើស្បែក និងទុកវាអោយស្ងួត ។ ជាចុងក្រោយ លាងជាមួយទឹកត្រជាក់ ជាការស្រេច។



៤) កុំដើរចំកម្កៅថ្ងៃខ្លាំងពេក៖ កម្កៅថ្ងៃអាចធ្វើ អោយស្បែករបស់ អ្នកខ្មៅស្រអាប់បាន។ ដូច្នេះ ប្រសិនជាអាច អ្នកគួរតែព្យាយាម ជៀសពីកម្កៅថ្ងៃ ដើម្បីកុំអោយកោសិកាស្បែក អ្នកងាប់បាន។



៥) ផ្លែអាល់ម៉ុន៖ ផ្លែអាល់ម៉ុន មានជាតិវីតាមីនE ដែលជំនួយដល់ស្បែក អោយម៉ត់ស្អាតបាន។ វិធីប្រើអ្នកអាចកិន ផ្លែអាល់ម៉ុនអោយម៉ត់ រួចលាយជាមួយប្រេង អ៊ូលីវ។ រួចលាបអោយសព្វលើរាងកាយ និងអាចលាបមុខក៏បានដែរ និងទុកចោលប្រមាណ១៥នាទី ចាំលាងទឹកចេញ។



៦) ក្រែម៖ ក្រែមដែលផលិតចេញ ពីសារធាតុធម្មជាតិ  វាអាចជួយអោយស្បែក មានពន្លឺស្រស់ស្អាតបាន។ មុននឹងអ្នកជ្រើសរើស យកក្រែមនីមួយៗមកលាប គួរព្យាយាមអានព័ត៌មាន ដែលភ្ជាប់ក្នុងក្រែម អោយបានច្បាស់ថា តើក្នងក្រែមនោះមាន ផ្ទុកសារធាតុធម្មជាតិអ្វីខ្លះ ដែលជួយដល់ស្បែកអ្នកបាន។



នេះជាគន្លឹះជួយអោយស្បែកដងខ្លួន អ្នកសស្អាតបាន ដូច្នេះអ្នកគួរតែព្យាយាមអនុវត្តវិធីទាំងអស់នេះ ដើម្បីសម្រស់របស់អ្នក។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]