ជីវិតដើរច្រៀងតាមហាងនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានប្រលងជាប់ និងធ្វើការជាក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ រហូតមកដល់ ពេលបច្ចុប្បន្ននេះ។

ការដាក់ខ្លួនកាន់តែទាប ពិតជាធ្វើអោយជីវិត និងកេរ្តិ៍ឈ្មោះរបស់នាងខ្ញុង បានហក់ត្រដែតឡើង យ៉ាងខ្ពស់ស្រលះ ដូចពន្លឺនាពេលអរុណរះ។ ជាមួយនឹងការជួយជ្រោមជ្រែងពីលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជានិច្ចកាលតែងតែបង្ហាត់បង្រៀនអ្នកនាង ទាំងការនិយាយស្តី និងសម្លៀកបំពាក់ បានធ្វើអោយនាងខ្ញុង ចងចាំមិនភ្លេចអស់មួយជីវិត។

លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើអោយនាងខ្ញុងសម្រក់ទឹកភ្នែក និងរកពាក្យថ្លែងអំណរគុណ មិនបាននោះគឺ បងស្រី ផាន សុភក្តិ ម្ចាស់សម្អាងការ សុគា បូតា ដែលគាត់មានសន្តានចិត្ត អាណិតស្រលាញ់ រហូតទិញផ្ទះល្វែងដ៏ស្រស់ស្អាតមួយខ្នង នៅបុរីពិភពថ្មី ជូនដល់រូបនាង។ ឆាកជីវិតដែលធ្លាប់តែរស់នៅបន្ទប់ជួល ៣០$ រស់នៅគ្នាជិត ៤ ៥ នាក់ គឺនាងខ្ញុងមិនអាច បំភ្លេចសោះឡើយ នូវរសជាតិល្វីង ចូរចត់ នឿយហត់គ្មានថ្ងៃល្ហែ។

នាងខ្ញុងបានរំលឹកនូវអារម្មណ៍ ដែលទទួលបានផ្ទះល្វែងថ្មីស្រឡាងទៀតថា “នៅពេលនោះគឺផ្ទះ មិនទាន់ធ្វើហើយ រួចរាល់នោះទេ ពោលគឺខ្ញុំតែងតែទៅតឿន ក៏ដូចជាត្រួតពិនិត្យ ការសាងសងគ្មានថ្ងៃដាច់។ បើនិយាយពីថ្ងៃរើចូលវិញ គឺពិតជាសប្បាយរីករាយណាស់ មិនដែលស្គាល់រសជាតិផ្ទះល្វែង ធំស្កឹមស្កៃដូចនេះទេ ដោយសមាជិកក្រុមគ្រួសារនិមួយៗ ពិតជារំភើបជាមួយនឹង បន្ទប់ផ្ទាល់ខ្លួនម្នាក់មួយ រៀងៗខ្លួន ហើយពេលនោះគឺ មិនបានដេកសោះឡើយ ពោលគឺរើ បោស និងជូតតាំងពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃបន្ទាប់។”

គួរបញ្ជាក់ផងដែរថា នេះជាសមិទ្ធផលមួយរបស់នាងខ្ញុង ដែលខ្លួនអ្នកនាងផ្ទាល់ គឺមានទេព្យកោសល្យសិល្បៈ ហើយចេះថែរក្សា និងបន្ទាបខ្លួន ទើបអាចឈានដល់ការបោះឈ្មោះសម្លេង រហូតដល់ពេលបច្ចុប្បន្ននេះ។






*** វីដេអូ ***

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង