សៀមរាបៈ សាកសពយុវតី វ័យក្រោម២៥ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ ទាំងអាក្រាតកាយ នៅកណ្តាលវាលស្រែ កាលពីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ត្រង់ចំណុច ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលសមត្ថកិច្ច សង្ស័យថាជនល្មើស បានយកខ្សែយឺត រិតកសម្លាប់ ក្រោយពីរំលោភ បានសម្រេច ។

សពយុវតី មិនស្គាល់អត្តសញ្ញាណ ស្លៀកខោខូវប៊យ ពណ៌ខៀវ ពាក់អាវយឺតវែង ពណ៌ខ្មៅ ។ នាងមានសប្បុរស្រអែម កម្ពស់១.២៥ម សក់ពណ៌ខ្មៅវែងត្រឹមស្មា និងមានអាយុប្រហែល២៥ឆ្នាំចុះក្រោម ។ នេះជាការបំភ្លឺរបស់សមត្ថកិច្ច ។

លោក ឆាំង ឆុន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកសូទ្រនិគម បានឱ្យដឹងថា សពនារីរងគ្រោះ ពុំមានរបួស នៅលើរូបរាងកាយនោះទេ ប៉ុន្តែសាកសព មានលានអណ្តាត ដែលត្រូវជនល្មើស រឹតកនឹងខ្សែយឺត សម្លាប់ក្រោយរំលោភ ។

លោកបញ្ជាក់ថា សមត្ថកិច្ចជំនាញ កំពុងតែស៊ើបអង្កេត រកមូលហេតុ នៃការស្លាប់ របស់ ជនរងគ្រោះ ហើយសពនោះ នាពេលនេះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក បណ្តោះអាសន្ន នៅក្នុងវត្តត្របែក ដើម្បីរង់ចាំបងប្អូន សាច់ញាតិ យកទៅធ្វើបុណ្យ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ថា នៅយប់មុនថ្ងៃ កើតហេតុនោះ នៅឃុំដំដែកមានការប្រគុំតន្រ្តី ដោយក្រុមហ៊ុន ស្រាបៀរលីអូ មកលេងយ៉ាងអ៊ូរអរ និងបានបញ្ចប់ទៅវិញ នៅវេលាម៉ោង ១១យប់ លុះពេលព្រឹកឡើង ក៏ស្រាប់តែមានហេតុការណ៍ឃាតកម្ម កើតឡើងតែម្តង ។ ពួកគាត់បាននិយាយថា នៅក្នុង ឃុំដំដែក សំបូរក្មេងទំនើងកើតឡើង យ៉ាងច្រើន ព្រោងព្រាត ពុំដែលឃើញនគរបាល ស្រុកបោសសម្អាតបានម្តងណាទេ ? គួរណាទុកពេលឱ្យប្រជាពលរដ្ឋ សម្រាន្តលក់ស្រួលផង ហើយគួរនាំគ្នាអនុវត្តន៍ គោលនយោបាយ៥ចំណុច របស់ ប្រមុខរដ្ឋាភិបាល កុំឱ្យមានអំពើឧបាយមុខទាំងអស់នោះកើតឡើង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]