ទូទឹកកកដែលយើងប្រើប្រាស់សព្វថ្ងៃ បើសិនជាវាគ្មានគុណភាពល្អនោះទេ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូចដែលមានករណីមួយ ដោយមានក្មេងស្រីម្នាក់ត្រូវបាន ឆក់ស្លាប់ដោយសារតែទូទឹកកក ខូចគុណភាពផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានក្មេងស្រីម្នាក់ឈ្មោះ Hu Liwen អាយុ ៥​​ ឆ្នាំត្រូវបានស្លាប់ដោយសារតែ ទូទឹកកក គ្មានគុណភាពហើយបានឆ្លងភ្លើង មកឆក់នាងខណៈពេលដែល នាងបានដើរទៅបើកទូទឹកកក ដើម្បីយកសូកូឡាញ៉ាំ នៅឯ ខេត្ត Wuhua ប្រទេស ចិន។ អ្នកស្រី Lai Qiulan ដែលត្រូវជាម្តាយរបស់ក្មេងស្រី Liwen បាននិយាយទាំងកក្តុកក្តួលថា ពេលដែលនាង ដើរទៅបើកទូទឹកកកនោះគឺ គាត់នៅក្នុងផ្ទះបាយ ហើយគាត់បានឃើញនាងដើរទៅរក ទូទឹកកកផងដែរតែគាត់មិនបានចាប់អារម្មណ៍។ បន្ទាប់ពីគាត់បាត់សម្លេងកូនមួយសន្ទុះ គាត់បានដើរទៅមើលទើបដឹងថា កូនរបស់គាត់បានដេកស្តូក នៅក្បែរទូទឹកកកបាត់ទៅហើយ ភ្លាមៗនោះគាត់បានបញ្ចូនកូនគាត់ទៅ មន្ទីរពេទ្យប៉ុន្តែគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។ បន្ទាប់មកប៉ូលិសបាន ស៊ើបអង្កេតឃើញថា ទូទឹកកកមានបញ្ហា ព្រោះគេបានពិនិត្យឃើញថាទូទឹកកកមានលក្ខណៈឆ្លងភ្លើង ហើយកាលពី ឆ្នាំមុនក៏ធ្លាប់មនុស្ស ២ នាក់ស្លាប់ដោយសារ ទូទឹកកកឆ្លងភ្លើងនេះផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]