ប្រដាប់ភេទរបស់បុរសម្នាក់ដែលមានអាយុ ២១ឆ្នាំមកពី Tianjin  ត្រូវបានគេកាត់ចេញបន្ទាប់ពីគាត់ បានទៅធ្វើការវះកាត់ចុង ប្រដាប់ភេទរបស់គាត់មុនពីរ សប្ដាហ៍នៃថ្ងៃរៀបការ។ គាត់មានឈ្មោះថា Xiaohe (មិនមែនជាឈ្មោះពិតប្រាកដ) បាននិយាយថា គាត់បានសម្រេចចិត្ដធ្វើការវះកាត់ចុង មុនថ្ងៃដែលគាត់ត្រូវរៀបការ ប៉ុន្ដែគាត់ហាក់ដូចជាមិនជា​ សះស្បើរឡើយបន្ទាប់ពីធ្វើការវះកាត់។ គាត់ត្រូវរងការឈឺចាប់ ជាខ្លាំងបន្ទាប់ពីវះកាត់ ហើយប្រដាប់ភេទរបស់គាត់ចាប់ផ្ដើម ហើម និងឡើងក្រហម។ ចំណែឯស្បែកខ្មៅ ដែលដូចជា កោសិការបស់ប្រដាប់ភេទគាត់ ត្រូវបានងាប់។ គ្រូពេទ្យដែលមកពីបណ្ដាលមន្ទីពេទ្យជា ច្រើននិយាយថាពួកគេមិនអាចជួយ សង្គ្រោះបុរសនេះបានទេ គឺមានតែវិធីមួយតែប៉ុណ្ណោះគឺ កាត់ចោល។ បច្ចុប្បន្នគាត់កំពុងតែប្ដឹង មន្ទីរពេទ្យដែលធ្វើការវះកាត់ ឲ្យគាត់។ អ្វីដែលគេដឹងនោះ គាត់បានទារសំណង ២៣,៨៣៣ ដូល្លារ ពីខាងមន្ទីរពេទ្យ។ ទោះបីជាគាត់មានបញ្ហាបែប នេះក៏ដោយក៏អនាគតភរិយារបស់ គាត់នៅតែបន្ដការរៀបការ៕

រៀបចំដោយ Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]