អ្នកទាំងអស់គ្នា ដឹងហើយថាទូរស័ព្ទ Smartphone នាពេលបច្ចុប្បន្ន មានលទ្ធភាពអាចជួយ យើងបានយ៉ាងច្រើន ទាំងការងារនិង ការរស់នៅប្រចាំថ្ងៃ។ ហើយថ្មីៗនេះកម្មវិធី ដែលមានឈ្មោះថា Bellabeat ដែលវាបានផ្តល់ភាពងាយស្រួល យ៉ាងច្រើនដល់ស្រ្តី ដែលកំពុងមានផ្ទៃពោះ អាចតាមដានស្ថានភាព កូនដែលនៅក្នុងពោះ របស់គេបានដោយ មិនចាំបាច់ទៅជួបខាង ពេទ្យសម្ភព។

កម្មវិធីនេះយើង អាចរកបាននៅក្នុង iOS និង Android មានតម្លៃ១២៩ដុល្លារ ដែលអ្នកម្តាយអាចស្តាប់ ចង្វាក់បេះដូងរបស់ទារក នៅក្នុងស្បូន របស់ពួកគេបាន។

កម្មវិធីនេះដំណើរការដោយ ទូរស័ព្ទរបស់អ្នក ត្រូវភ្ជាប់ទៅជាមួយនឹង ឧបករណ៍សម្រាប់ស្តាប់គភ៌ (hand-held fetal Doppler) តាមរយៈ (Audio Jack) ដែលអាច មើលនិងស្តាប់ ចង្វាក់របស់ទារក រួចព័ត៌មានទាំងនោះ នឹងបញ្ជូនមកកាន់ កម្មវិធីមួយនេះ នៅក្នុងទូរស័ព្ទដៃរបស់អ្នក។

កម្មវិធីនេះក៏អាចផ្តល់ នូវរូបភាពដែលបង្ហាញ ពីស្ថានភាពទារក នៅក្នុងពោះរបស់អ្នក ពោរពេញទៅដោយ ពណ៌ចម្រុះហើយព្រមទាំង អាចថតរូបរបស់ទារក ទៀតផង។ Bellbeat ក៏ជាប្រព័ន្ធសម្រាប់ ផ្តល់ព័ត៌មាននៃ ការពរពោះរបស់អ្នកផងដែរ ដូចជាការវិវត្តន៍របស់ទារក ក្នុងមួយសប្តាហ៍ម្តងៗ។

មិនតែប៉ុណ្ណោះវា ថែមទាំងផ្តល់ព័ត៌មាន សំខាន់ៗដូចជារបៀប សម្រាប់និយាយ ជាមួយទារក និង ច្រៀងអោយទារក ស្តាប់ពេលដែល គេកើតចេញមក។ ក៏នៅមានចំនុចផ្សេងៗទៀត របស់កម្មវិធីនេះ ដែលមានដូចជា ការដាស់តឿនទៅដល់អ្នកម្តាយ ជាមួយនឹងការណាត់ជួប ពិភាក្សាសុខភាពជាមួយ នឹងគ្រូពេទ្យ ហើយថែមទាំង មានបណ្តាញសម្រាប់ភ្ជាប់ រវាងអ្នកម្តាយនិងអ្នកម្តាយ ដើម្បីចែករំលែកបទពិសោធន៍ របស់ពួកគេទៅវិញទៅមក ទៀតផង។

ទាំងនេះបង្ហាញ អោយឃើញថា វាបានផ្តល់ភាពងាយស្រួល យ៉ាងច្រើនសម្រាប់ស្ត្រី ដែលកំពុងមានផ្ទៃពោះ នាពេលបច្ចុប្បន្ននេះ៕

ចុះប្រិយមិត្តវិញយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]