តា ​ចាស់​ក្រី​ក្រ​ម្នាក់​ ​ក្រោយ​ពេល​ផឹក​ស្រា​ស្រ​វឹង​ជោក​ ​បាន​ចាប់​កូន​ស្រី​ស្រាត​ស​ម្លៀ​ក​បំ​ពាក់​ ​វៀរ​ធ្វើ​ដូច​ជា​ក្របី​អូស​រទេះ​សំរាម​ក្នុង​អាកាស​ធាតុ​ត្រជាក់​យ៉ាង​ ខ្លាំ​ង​។

នៅ ​ដង​ផ្លូវ​ដែល​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ ​ជាមួយ​នឹង​អាកាស​ធាតុ​ត្រជាក់​ដល់​ឆ្អឹង​ខ្នង​ ​គេ​បាន​មើល​ឃើញ​តា​ចាស់​ម្នាក់​ ​ស្លៀក​ពាក់​រហែក​លើ​ក្រោម​ ​ដៃ​កាន់​រំពាត់​វាយ​ទៅ​លើ​កូន​ស្រី​ ​ដែល​អាក្រាត​កាយ​វៀរ​មួយ​ជំ​ហា​នៗ​ ​អូស​រទេះ​សំរាម​ ​ដែល​ចង​ជាប់​ក្នុង​ខ្លួន​របស់​នា​ង​។

នាង ​យំ​ខ្សឹកខ្សួល​ដោយ​ក្ដី​ឈឺ​ចាប់​ទាំង​កាយ​ទាំង​ចិ​ត្ដ​ ​មិន​អាច​តវ៉ា​បា​ន​។​ ​តា​ចាស់​រូប​នេះ​ដូច​ជា​កំពុង​តែ​ស្រ​វឹង​ស្រា​ដើរ​ឈរ​មិន​ត្រង់​ផ្លូវ​ ​ហើយ​ស្រែក​ជេរ​កូន​ស្រី​ដែល​អាក្រាត​កាយ​នោះ​ឥត​ឈប់​ពី​មា​ត់​។

រឿងរ៉ាវ ​ដែល​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិ​ន​។​ ​កូន​ស្រី​ដែល​ធ្វើ​ទារុណកម្ម​នោះ​ ​ជា​កូន​បង្កើត​របស់​តា​ចាស់​នេះ​។​ ​គ្រួសារ​របស់​ឪពុក​កូន​ទាំង​ពីរ​នាក់​ក្រ​លំបាក​យ៉ាង​ខ្លាំង​ ​ត្រូវ​ពឹង​ផ្អែក​លើ​ការងារ​ដើរ​រើស​ប្រមូល​កាក​សំណល់​អេ​ត​ចា​យ​។

កូន ​ស្រី​គួរ​ឱ្យ​អាណិត​រូប​នោះ​ ​ពេល​ដឹង​ថា​មាន​គេ​លួច​ថត​រូប​ ​ក៏​លើក​ដៃ​សំ​ពះ​អង្វរ​ឪពុក​លើក​លែង​ទោ​ស​។​ ​ភ្លាម​នោះ​ ​អ្នក​សារ​ព័ត៌មាន​បាន​ទូរស័ព្ទ​ហៅ​ ​ប៉ូលិស​ ​ឃើញ​ដូច្នេះ​នាង​ក៏​ស្ទុះ​ឡើង​ស្លៀក​បំ​ពាក់​ដោយ​ក្ដី​អៀន​ខ្មា​ស់​ ​ហើយ​រត់​ចេញ​ទៅ​។​ ​ចំណែក​ឪពុក​នៅ​តែ​ឈរ​នៅ​ទី​នោះ​ ​ជេរ​ប្រទេច​នាង​ឥត​ឈប់​ពី​មាត់​៕

ដកស្រង់ចេញ ពីគេហទំព័រ Khdoc

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]