ភ្នំពេញ៖ តារាកំប្លែងប្រឹង ទាំងយប់ ប្រឹងទាំងថ្លៃ មិនគិតថា ខ្លួនឯងកំពុងតែ មានផ្ទៃពោះ ជិតគ្រប់ខែក្នុងពេលដ៏ខ្លី ខាងមុខនេះ អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវបានគេដឹងថា ទើបតែបន្ថែម មុខអាជីពថ្មីមួយទៀត ក្រៅពីតារាកំប្លែង និងជាតារាចម្រៀង គឺធ្វើជា គ្រូទស្សន៍ទាយ ជោគវាសនា របស់មនុស្ស តាមរយៈ សន្លឹកបៀរ ។ មហាជនមិនបានដឹងទេថា តើតារាកំប្លែង សម្បូរសម្ដី មិនចេះរីងស្ងួត អ្នកនាង កាតុ បានលួចទៅរៀន ពីវិធីសាស្រ្ត មើលរាសី មើលពីគូអនាគត និងចេះទស្សន៍ទាយ តាំងពីពេលណាមកទេ ទើបតែពេលនេះ អ្នកនាងបានបញ្ចេញ ឲ្យឃើញ ជាសាធារណៈតែម្ដង។

ក្នុងថ្ងៃបើកឆាកដំបូង នៃអាជីពទស្សន៍ទាយ របស់តារាកំប្លែង កាតុ ស្រាប់តែទាយប៉ះចំតារា កំពុងតែពេញនិយម ក្នុងចង្កោមសិល្បៈ គឺលោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ឬ Miss Photo City ហើយតាមរយៈសន្លឹកបៀរ ដែលរ៉ូលីនបាន ជ្រើសរើសយក គឺហាក់មិនបានសមប្រកប ទៅនឹងការចង់បាន របស់លោកឡើយ ។ ស្របពេល ជាមួយគ្នានេះ អ្នកនាង កាតុ ក៏បានបាញ់ចំៗ(បង្អាប់) ទៅលើរ៉ូលីន ឡើងស្ពឹកមុខ និយាយលែងចង់ចេញ ធ្វើឲ្យរ៉ូលីន ចង់ដាច់ផ្ងាម្ដងៗ។

ចង់ដឹងថា តើជោគវាសនារបស់ រ៉ូលីន ដែលមានអ្នកគ្រូ កាតុ ទស្សន៍ទាយឲ្យនោះ នឹងទៅជាយ៉ាងណា សូមទស្សនាវីដេអូឃ្លីប ខាងក្រោមនេះ ទាំងអស់គ្នា៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ