កាលពីថ្ងៃទី 12 ដល់ 27 កុម្ភៈ កន្លងទៅ LG បានបង្កើតកម្មវិធី ប្រកួតប្រជែងមួយតាមរយៈ ហ្វេសបុក ដែលមានឈ្មោះថា Like LGMobileCambodia ឈ្នះ G2

ក្រោយពីការបង្ហាញ សមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកជើងឯក នៅលើគេហទំព័រ ហ្វេសបុក LGMobileCambodia រួចមកយើងជ្រើសបាន អ្នកឈ្នះចំនួន3 នាក់ ដែលអ្នកឈ្នះទាំងនោះគឺជា Fan ដែលបានចូលរួមប្រកួត និងទទួលបានការ Comment, Share និងLike បានច្រើនជាងគេព្រមទាំងគោរព តាមលក្ខខណ្ឌបានយ៉ាង ត្រឹមត្រូវបំផុត។ ជ័យលាភីទី1 រង្វាន់ធំ គឺត្រូវបានទៅលោក ឈុន ប៉ាវ ដែលបានឈ្នះទូរសព្ទដៃ LG G2មួយគ្រឿង ជ័យលាភីទី2 គឺត្រូវបានទៅកញ្ញា ឡេង សុគន្ធភីសិលាដែលបានឈ្នះទូរសព្ទដៃ LG Optimus L7II  មួយគ្រឿង និងជ័យលាភីទី3 ត្រូវបានទៅលោក ឆេង សំណាង ដែលបានឈ្នះទូរសព្ទដៃ LG Optimus L5II មួយគ្រឿង។ ក្រុមហ៊ុន LG សូមអបអរសាទចំពោះបេក្ខជន និងបេក្ខនារីដែលទទួលបានជ័យជំនះ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះFans និងអតិថិជន ក៏ដូចជាសាធារណះ ជនទាំងអស់ ដែលតែងតែមានភាពជឿជាក់ និងគាំទ្រ យ៉ាងមុតមាំមកលើផលិត ផលសេវាកម្មក៏ដូចជាគុណភាពរបស់LG  និងក្រុមហ៊ុនយើងខ្ញុំកន្លងមក។ដើម្បីតបស្នង និងការគាំទ្រនេះក្រុមហ៊ុនយើងខ្ញុំ នឹងនៅតែបន្តនឹងបង្កើត អោយមានកម្មវិធីពិសេសៗផ្សេងៗ ទៀតដើម្បីបង្ករភាពរីករាយ និងការឈ្នះរង្វាន់ជាបន្តបន្ទាប់ទៀត ជូនដល់Fans និងសាធារណះជនក៏ដូចជាអតិថិជន ទាំងអស់គ្នា តាមរយៈហ្វេសបុក។ អតិថិជន និងសាធារណជនទាំងអស់ គ្នាអាចចូលទៅ កាន់អាសយដ្ឋាន របស់ LGMobileCambodia តាម រយៈwww.facebook.com/LGMobileKH ដើម្បីសាកសួរព័ត៌មានបន្ថែម អំពីផលិតផល កម្មវិធី ប្រូម៉ូសិន ម៉ូឌែលថ្មីៗ និងកម្មវិធីឈ្នះរង្វាន់ជាច្រើន ឬចូលទៅកាន់គេហទំព័រ www.ggear.com.kh

សូមអគុណ!

 




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]