​​​​រាជធានីភ្នំពេញ ៖  ​ក្មេង​​ស្ទាវ​​​មួយ​ក្រុម​មាន​គ្នា​៧​​ទៅ​៨​នាក់​​ជិះ​ម៉ូតូ​​សុទ្ធ​តែ​​ ស៊េរី​ទំនើប​២​គ្រឿង ​ប្រដាប់​ដោយ​ដាវ​សាំមូរ៉ៃ​ និង​ដំបង​​គ្រប់​ដៃ ​​ធ្វើ​សកម្ម​ភាព​ជិះ​​ប្រដេញ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​​ម្នាក់​​ទៅ​​ បាត់​ដោយ​សុវត្ថិ​ភាព ​និង​ពុំ​រំខាន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​​បន្តិច​ណា​ឡើយ ។ ​​

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​​កាល​ពីវេលា​ម៉ោង​១១​និង​ ៣៨​នាទី​យប់​ថ្ងៃទី​​២០ ឧសភា ២០១២ ​នៅ​ចំណុចខាង​កើត​ច្រមុះ​ជ្រូក​​ស្ទឹង​មាន​ជ័យ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​​មុនី​រ៉េត សង្កាត់​​ស្ទឹង​មាន​​ជ័យ ខណ្ឌ​មាន​ជ័យ ​​។ យុវជន​​​​​រង​គ្រោះ​​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​​ស៊ុន តូ អាយុ​​​២៥​ឆ្នាំ ​ជា​និស្សិត​វិទ្យាស្ថានជាតិ​អប់រំ និង​មាន​ទីលំនៅ​​ក្នុង​​ភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រង​របួស​បាក់​ធ្មេញ ​ហើម​ភ្នែក បែក​ក្បាល...។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]