LG L40 ជាប្រភេទទូរសព្ទម៉ូដែលថ្មី និងទំនើប ដែលទើបនិងឈានចូលមក ដល់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងដោយក្រុមហ៊ុន LG  ដែលបានបំពាក់ឡើងនូវបច្ចេកវិទ្យា ពិសេសៗជាច្រើន ដែលអស្ចារ្យបំផុតនោះ គឺបច្ចេកវិទ្យា Knock CodeTM ដែលត្រូវបានគេទទួលស្គាល់ ថាជាបច្ចេកវិទ្យាដែលថ្មី និងទំនើបបំផុតនៅក្នុងកម្មវិធី Mobile World Congress 2014 ដែលបានប្រារព្វឡើងនៅទី ក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយមានការចូលរួមពីសំណាក់ ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិដែលល្បីៗនៅក្នុងឧស្សាហកម្ម ទូរសព្ទជុំវិញពិភពលោក។ បន្ថែមពីនោះទៀតLG L40 ដែលមានរូបរាងស្រស់ស្អាត ជាប្រភេទទូរសព្ទអាចដាក់ ស៊ីមបាន 2 និងត្រូវបានដាក់ឲ្យដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Kitkat បូករួមជាមួយ និង CPU 1.2GHz Dual CoreLG L40 មានអង្គចងចាំ 4GB (eMMC) ហើយលោកអ្នកក៏អាចធ្វើការ បន្ថែមបានរហូតដល់ 512MB (LPDDR2 RAM)។ ពិសេសជាងនេះទៅទៀត កាមេរ៉ា 3MP FF អាចចាប់យករូបភាពបានច្បាស់ទោះជានៅ កន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់ ក៏ដោយ និងជាម៉ូដែលទូរសព្ទដែលមានថ្មកាន់ បានយ៉ាងយូររហូតដល់ 1,540 mAh

លោកអ្នកអាចរកជាវ ទូរសព្ទ LG L40 ចាប់ពីថ្ងៃទី01 ខែមេសា ឆ្នាំ2014 នេះតទៅ និងមាននៅគ្រប់ សាខាអគារលក់ផលិតផល LG ដែលមាន ទីតាំងទី 1 នៅរាជធានីភ្នំពេញ អាសយដ្ឋាន អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា លេខទូរសព្ទ 023 888 199 ទីតាំងទី 2 នៅខេត្តសៀមរាប អាសយដ្ឋានអគារលេខ 18 ផ្លូវសម្តេចទេពវង្ស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប លេខទូរសព្ទ 063 966 199 ទីតាំងទី 3 នៅខេត្តបាត់ដំបង អាសយដ្ឋាន ផ្លូវលេខ 1 កែងផ្លូវលេខ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង លេខទូរសព្ទ 053 952 199 ។ 


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]