ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាឡើងជោកខ្លួន បានបើក រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ក្នុងល្បឿនលឿន ស្រាប់តែខណៈនោះ រថយន្តបានបែក កង់ក៏រេចង្កូតជ្រុល ទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុង បើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតទាំងស្រុង កាលពីវេលា ម៉ោង ៧ និង ៥០នាទី ស្ថិតនៅចំណុចក្រុមទី៤ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2C-5962 បានបើកបរក្នុងទិសដៅពីកើត ទៅលិច ដោយបានបើកយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កហេតុ បានបែកកង់ ហើយរេចង្កូត ជ្រុលទៅបុករថយន្តម៉ាកម៉ាទី្រក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-5243  ដែល កំពុងតែបើកច្រាសគ្នាជាមួយរថយន្តបង្កហេតុពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តបង្កហេតុរងការខូច ខាតផ្នែកខាងមុខទាំងស្រុង ចំណែករថយន្តរងគ្រោះម៉ាកម៉ាទ្រីក ខូចខាតមួយចំហៀរផ្នែកខាងឆ្វេងដៃ។

ក្រោយពីកើតហេតុ បុរសដែលជាអ្នកបើករថយន្តបង្កហេតុបានចុះពីលើរថយន្ត ហើយបានដើរទៅនិយាយ ជាមួយម្ចាស់រថយន្តរងគ្រោះ ដោយសុំមិនឲ្យប្តឹងនគរបាល គឺខ្លួនសុខចិត្តរ៉ាប់រងជួសជុលការខូចខាតជូន ទាំងអស់។ ដោយមិនចង់វែងឆ្ងាយ ភាគីខាងរថយន្តរងគ្រោះបានទាមប្រាក់សំណងពីជនបង្កហេតុចំនួន ២០០ ដុល្លារ ដើម្បីបញ្ចាប់រឿង ប៉ុន្តែជនបង្ក បាននិយាយអង្វរសុំត្រឹមតែ១៨០ដុល្លារ ព្រោះខ្លួនគ្មានលុយ ទេ ដោយឃើញស្ថានភាពជនបង្កហេតុស្រវឹងស្រា ពិបាកនិយាយគ្នានោះ ជនរងគ្រោះយល់ព្រមទទួល បា្រក់ចំនួន ១៨០ដុល្លារបញ្ចប់រឿងតែម្តង។

ក្រោយពីនិយាយចរចាគ្នាត្រូវហើយនោះ ភាគីទាំងសងខាងបានអូសរថយន្តទៅធ្វើរៀងៗខ្លួន ដោយមិន បានរំខានឲ្យសមត្ថកិច្ចពិបាកនឹងដោះស្រាយជូនពួកគេឡើយ៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]