ម៉ូឌែល IXUS 255 ថតរូបច្បាស់ក្នុងទីតាំងពន្លឺតិចតួច

កាម៉េរា Canon IXUS 255 ជាប្រភេទកាម៉េរាឌីជីថល តូចរូបរាងល្អប្រណិត ស្តើងមានពីរពណ៌ (ទឹកប្រាក់ និង ផ្កាឈូកស្រស់) និងបណ្តុំបច្ចេកវិទ្យា សិនសឺ CMOS 12.1 មេហ្គាភិចសែល អង្គគណនារូបរហ័ស DIGIC 5 បង្ហាញរូបលើអេក្រង់ ភ្លឺច្បាស់ទំហំ 3អ៊ិញ អាចថតវីដេអូ កំរិត 1080p និងហ្ស៊ូមបានឆ្ងាយ 10x ព្រមទាំងអាចភ្ជាប់ ដោយឥតខ្សែ Wifi ផងដែរ។

IXUS 255 HS បានប្រើនូវបច្ចេកវិទ្យា ចាប់រូបកំរិតខ្ពស់ High Sensitivity ដែលអាចជួយអោយ រូបភាពថតក្នុងលក្ខខណ្ឌ ពន្លឺតិចតួច នៅតែច្បាស់ ក្នុងកំរិតពន្លឺ ISO ខ្ពស់។ ការថតបានកំរិត ច្បាស់ល្អនេះ គឺដោយសារវាត្រូវបានបំពាក់ ជាមួយអង្គគណនា រូបរហ័ស DIGIC 5 ដែលជាអង្គ គណនាមានសមត្ថភាពប្រហាក់ ប្រហែលនឹង DIGIC 5+ ប្រើលើកាម៉េរាធំ អាចប្តូរកែវឡេនបាន (DSLRs)។ វាមានល្បឿនលឿន ៦ដង ជាងអង្គគណនា DIGIC 4 និង អាចថតវីដេអូកំរិត FULL HD និង អាចថតបានបន្តបន្ទាប់យ៉ាងរហ័ស ក្នុងកំរិតរូបភាពធំច្បាស់ កាត់បន្ថយចំនុចរំខាន។

ចំនុចពិសេសមួយទៀតគឺ iContrast ដែលជួយអោយមាន ស្ថេរភាពពន្លឺរូបភាព មានន័យថា នៅពេលលោកអ្នកស្ថិតក្នុង ទីតាំងថត មានកំរាស់ពណ៌ច្រើន នោះសិនសឺនឹងមិនអាចសំគាល់ដាក់ពន្លឺ អោយត្រឹមត្រូវលើផ្នែកមានស្រមោល និង ផ្នែកមានពន្លឺជះខ្លាំងនោះទេ ដែលនាំអោយមិនអាចថត គ្រប់ទិន្ន័យលើផ្នែកងងឹត និង រូបឡើងឆេះចំពោះ ទីតាំងពន្លឺខ្លាំង។ ដូចនេះហើយទើប iCONTRAST មាននាទីជួយដល់ការកាត់ បន្ថយឥទ្ធិពលទាំងនេះ និង ធ្វើអោយពន្លឺមានសភាពត្រឹមត្រូវ។


ចែករំលែកអនុស្សាវរីយ៍លោកអ្នកដោយឥតខ្សែជាមួយ IXUS 135 តូចស្តើង

ម៉ូឌែល IXUS 135 របស់ Canon ជាប្រភេទកាម៉េរាតូចស្តើង មាន Wifi, 8x Optical Zoom, សិនសឺ 16 មេហ្គាភិចសែល អេក្រង់ទំហំ 2.7 អ៊ិញ ប្រកបដោយជំរើសពណ៌បី ប្រភេទស្រស់ស្អាត (ខៀវ ខ្មៅ ទឹកប្រាក់)។ ពិសេស កាម៉េរាឆ្លាតវៃនេះអាច ចាប់ប្លង់រូបភាពដោយ ស្វ័យប្រវត្តិចំនួន ៣២ប្លង់ និង អាចថតបែប Macro កាន់តែជិតក្នុងគំលាត 1cm ព្រមទាំងមាន Eco Mode ជួយអោយថ្ម កាម៉េរាអាចថតបានពី ២០០ ទៅ ២៧៥ រូប។

កាម៉េរាប្រភេទ សាកសមសំរាប់លោកអ្នក ចូលចិត្តថតទេសភាព និង សំណង់ធំៗ ដែលតំរូវអោយហ្ស៊ូមបានឆ្ងាយ។ វាអាចហ្ស៊ូមបាន 16x ដោយ ZoomPlus ដែលពុំមានក្នុងបណ្តាទូរស័ព្ទដៃនោះទេ ហើយលោកអ្នកក៏អាចថតវីដេអូ ដោយគ្រាន់តែចុចប៊ូតុង Movie ភ្លាមយ៉ាងងាយ។

ចំណែកការភ្ជាប់វិញ លោកអ្នកអាចភ្ជាប់ IXUS 135 ទៅឧបករណ៍ចល័តនានា និងអាចផ្ទេររូបភាពដោយ ឥតខ្សែទៅកាន់ បណ្តាញសង្គមផងដែរ។

IXUS 135 និងIXUS 255 មានលក់នៅក្រុមហ៊ុន អាយគ្លីកតំណាងចែកចាយ មានអជ្ញាប័ណ្ណរបស់ Canon សំរាប់ IXUS 255 មានតម្លៃ$259 និងIXUS 135 មានតម្លៃ$119 ជាមួយកាដូបន្ថែមដូច ជាកាតម៉េម៉ូរីSD 16GB ជើងកាម៉េរាកាស ស្តាប់ត្រចៀកi-Dance និងហ្វ្លាស់ទំហំ16GB។ កម្មវិធីនេះមានសុពល ភាពត្រឹមថ្ងៃទី ១២ខែមីនា និងមានតែនៅសាខាi-Qlick, ស៊ុនស៊ីម៉ិចកូ, KTH និង Ahhoo ប៉ុណ្ណោះ រួសរាន់ឡើង។


ក្រុមហ៊ុន Canon សឹង្ហបូរីភីធីអ៊ីអិលធីឌី (តំបន់អាស៊ីអាគ្នេយ៍)

Canon ជាផលិតផលនាំមុខ ខាងដំនោះស្រាយរូបភាព បែបឌីជីថល។ Canon ប្រចាំប្រទេស សឹង្ហបូរី ជាការិយាល័យកណ្តាល នៅតំបន់អាស៊ីខាងត្បូងនិងអាស៊ី អាស៊ីអាគ្នេយ៌លើសេវាកម្មផ្នែកលក់ និង ទីផ្សារ ។ ក្រៅពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនមានសាខានៅ 18 ប្រទេសផ្សេង ទៀតរួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យតំណាងនៅ វៀតណាម។ ក្រុមហ៊ុន អាណាព្យាបាល Canon Inc, មានបណ្តាញគ្របដណ្តប់ជិត 200 ក្រុមហ៊ុន និង មានបុគ្គលិកជិត 130,000នាក់ ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់ លើវឌ្ឍនៈភាពខាងវិស័យ បច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីៗ ហើយបានដាក់ទុន ពីប្រាក់ចំនេញ 10 ភាគរយ ទៅលើការ ស្រាវជ្រាវ និង ការអភិវឌ្ឍន៍បច្ចេកវិទ្យា រៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលទទួលបាន អជ្ញាបណ្ណកម្មសិទ្ធិបញ្ញា ច្រើនជាងគេក្នុង រយៈពេលជាង 19 ឆ្នាំ។ ដោយមានលំនាំតាមក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្តស្របតាមទស្សនៈ នៃការសាមគ្គី និង រស់នៅ ជាមួយគ្នាដើម្បីភាព សុខដុមជារួម។

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.

i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់ នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីនថតឌីជីថល ប្តូរកែវឡេនបាន, សំភារៈកាម៉េរា, ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែម បន្ទាប់បន្សំ, ព្រឺនធឺឡាស៊ែប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12 ខែលើកលែង ដុំទឹកថ្នាំប្រើប្រចាំថ្ងៃ។ ហើយ i-Qlick ក៏ជាមជ្ឈមណ្ឌល សេវាកម្មមានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាន នៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នកជាមួយបុគ្គលិកជំនាញដ៏រស់រាយរាក់ទាក់ជានិច្ច។

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.com រឺ ទាក់ទង៖

ឈ្មោះ

Liwen Tan,នាយកទីផ្សារ ផ្នែកផ្សព្វផ្សាយ

ក្រុមហ៊ុន

i-Qlick Marketing Co., Ltd.

ទូរស័ព្ទ

+855 (0) 12 926 850

អ៊ីម៉ែល

[email protected]

ឈ្មោះ

សៅ កត្យា ទីតូ            

បុគ្គលិកជំនាញ ទីផ្សារ ផ្នែកផ្សព្វផ្សាយ

ទូរស័ព្ទ

+855 (0) 12 798 464

អ៊ីម៉ែល

[email protected]

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]