ភ្នំពេញៈ ជនជាតិចិន ៤នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ក្នុងល្បឿនលឿន បានជ្រុល ចង្កូតបុក ម៉ូតូសេ១២៥ មួយគ្រឿង ដែលជិះបីនាក់ ពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូបីនាក់ រងរបួស ស្រាល និងម៉ូតូរងការខូចខាត កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ នៅត្រង់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៣០៦ ក្នុងក្រុមទី៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើត ហេតុ គេបានឃើញរថយន្តបង្កហេតុម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-6817  បើកបរដោយជនជាតិចិនចំនួនបួននាក់ ដោយពួកគេបានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ លេខ៦៣  ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើនេះ បានបត់ឆ្វេងចូលទៅផ្លូវលេខ ៣០៦ ដោយមិនបានមើលម៉ូតូរបស់ជនរងគ្រោះម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកកណ្តាល 1N-2001 ដែល ឌុបគ្នាបីនាក់ ក្នុងទិសដៅច្រាសទិសជាមួយរថយន្ត ក៏បានបុកពេញទំហឹងតែម្តង បណ្តាលឲ្យយុវជនបី នាក់ ដែលជិះម៉ូតូរងរបួសស្រាលទាំងបីនាក់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង និង រថ យន្តបង្កហេតុត្រុវខូចខាតផ្នែកខាងមុខដូចគ្នា។

ចំពោះហេតុការណ៍ខាងលើនេះ ភាគីខាងរថយន្តបង្កហេតុបានចេញសំណងទៅជនរងគ្រោះ ចំនួន២០០ ដុល្លារជាការបញ្ចាប់រឿង ដោយមិនចង់ឲ្យសមត្ថកិច្ចលំបាកក្នុងការដោះស្រាយជូនពួកគេឡើយ៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]