កម្មកររ៉ែម្នាក់ត្រូវបាន ក្រុមសង្គ្រោះចុះទៅសង្គ្រោះបន្ទាប់ពី គាត់បានជាប់នៅក្រោមដី អស់រយៈពេល ១៧ ថ្ងៃ ដោយសារហេតុការដ៏គួរអោយរន្ធត់ កាលពីជាង ២ សប្តាហ៍មុន។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១២ ក្រុមសង្គ្រោះបានចាត់កំលាំងចុះទៅសង្គ្រោះ កម្មកររ៉ែ ម្នាក់ដែលត្រូវបានស្គាល់ថា គាត់មានឈ្មោះ Si Li អាយុ ៣៩ ឆ្នាំ ចេញពីរូងក្រោមដីមួយ ដែលត្រូវបានគេជីក កកាយរករ៉ែ ហើយត្រូវបានបាក់ដោយ សារតែគ្រោះទឹកជំនន់ កាលពី ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១២ នៅ ភាគខាងជើង ក្រុង Hegang ប្រទេស ចិន ដែលគិតមកដល់ ពេលសង្គ្រោះគឺមានរយៈពេល ១៧ ថ្ងៃមកហើយ។ គួរបញ្ជាក់ផងដែរថា ហេតុការគ្រោះធម្មជាតិនោះបាន ធ្វើអោយបាត់បង់ជីវិត កម្មកររ៉ែ ចំនួន ១០ នាក់ បាត់ខ្លួនចំនួន ៣ នាក់ ផងដែរ ចំណែកឯលោក Si Li ត្រូវបានក្រុមសង្គ្រោះបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]