នឹងមានអ្វីកើតឡើង នៅពេលក្មេងស្រីស្រវឹងក្នុងក្លឹបរាត្រី? ក្នុងរួបភាពខាងក្រោម ដែលទទួលបានពី ក្លឹបមួយពីប្រទេស សិង្ហបូរី បុរសវ័យក្មេងម្នាក់ ថើបជញ្ជក់មាត់ និង យកដៃលូកចូលក្នុងសំពត់ខ្លីរបស់ នារីក្មេងម្នាក់ ដែលមើលទៅស្រវឹងលែងដឹងខ្លួន។ ឃើញដូច្នេះ ភ្ញៀវដែលនៅក្បែរនោះ បានហៅអ្នកមើលការខុសត្រូវរបស់ក្លឹប មកជួយពិនិត្យមើល ។ អ្នកមើលការខុសត្រូវ បានចាំងភ្លើងពិល លើបុរសនោះ ប៉ុន្ដែបុរសនោះនៅតែបន្ត សកម្មភាពមិនចេះខ្មាស់អ្នកណា រហូតទាល់តែត្រូវគេអូសដៃចេញ ។ នារីក្មេងនោះស្រវឹងជោគ មិនដឹងខុសត្រូវ និង ស្ទើរតែមិនអាចដើរបាន ។

ហេតុការណ៍បែបនេះក៏អាចកើតមាន នៅក្នុងក្លឹបរាត្រី ក្នុងប្រទេសកម្ពុជា ដែលមិនមានកំណត់អាយុ ដល់ភ្ញៀវដែលអាចចូលទៅកម្សាន្តបាន។ សូមប្រិយមិត្តនារី កុំបណ្ដោយខ្លួនឲ្យស្រវឹងដល់ថ្នាក់ លែងដឹងខ្លួន ដែលបើកឱកាសឲ្យជនខិលខូច ធ្វើអំពើមិនគប្បីលើខ្លួនប្រាណ។

Drink responsibly.

ដោយ វីន

Khermload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]