ទឹកចិត្តឪពុកម្តាយគឺពិតជាធំធេងខ្លាំងណាស់ ដោយមិនមានអ្វីមកប្រៀបបានឡើយ រហូតដល់សុខចិត្តឈរ ប្រជ្រៀតគ្នារាប់ម៉ោង ដោយគ្មានបានអង្គុយសម្រាក យ៉ាងអន្ទះសារទន្ទឹងរង់ចាំបុត្រធីតា ដែលកំពុងតែអង្គុយប្រលង នៅក្នុងសាលា។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ មានអាណាព្យាបាលរាប់ពាន់នាក់ បានឈរនៅនឹងមុខខ្លោងទ្វារសាលា Jinan Foreign Language School ដែលស្ថិតនៅ ខេត្ត Shangdong ប្រទេសចិន។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា អាណាព្យាបាលទាំងនោះបាន យកកូនមកធ្វើការប្រលង តាំងពីម៉ោង ៨ កន្លះព្រឹក រហូតដល់ ម៉ោង ១២ ៖ ១០ នាទី ទើបពួកគេបានឃើញកូនៗរបស់ពួកគេ ដើរចេញពីបន្ទប់ប្រលងវិញ ហើយដោយសារតែគ្នាច្រើនពេក មិនអាចចូលតាមទ្វារអស់នោះទេ ដោយមានអាណាព្យាបាលខ្លះ បានផ្លោះរបងសាលាទៅជួបកូនទៀតផង។ គួរបញ្ជាក់ផងដែរថា បេក្ខជនប្រលងមានសរុបទាំងអស់ ៨០០​ រូប។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]