ភ្នំពេញៈ  អស់រយៈពេលជាង១ខែហើយ ដែលតារាទឹកភ្នែក កញ្ញា នី មុនីនាថ ដឹកដៃ តារា ចម្រៀង ប្រចាំ ផលិតកម្មសាន់ដេ លោក កែវ វាសនា ចេញទៅសម្តែងនៅលើទឹកដី អាម៉េរិក ដោយការចេញទៅសម្តែង នេះបានធ្វើឲ្យពួកគេទាំងពីរនាក់ បានទទួលជោគជ័យ និងកើប លុយបានមិនតិចនោះទេ ។ នៅក្នុងនោះតារាស្រីសម្បុរស្រអែមស្រស់ កញ្ញា នី មុនីនាថ ក៏ កំពុងតែត្រូវបានកន្លង់ ឯនាយសមុទ្រតម្រង់ជួរដាក់ពាក្យសុំធ្វើជាម្ចាស់ បេះដូង មិនតិចដែរ ។

នៅក្នុងចំណោមមិត្តភក្តិជិតដិត នៅក្នុងវិស័យសិល្បៈរបស់ កញ្ញា នី មុនីនាថ គឺគេបានរៀប ការសាងគ្រួសារអស់ហើយ នៅឡើយតែតារាស្រីរូបនេះទេ ដែលនាងអះអាងថានៅមិនទាន់ ចង់គិតគូពីរឿងគូស្រករ ព្រោះតែចង់ទុកពេលស្រវ៉ាការងារ និងប្រជាប្រិយភាពឲ្យកាន់តែ ខ្លាំង ជាងនេះសិន ។ ហើយមិនតែប៉ុណ្ណោះតារាស្រីកញ្ញា នី មុនីនាថ កន្លងមកតែងតែប្រកាស ថា នាងនៅមិនទាន់មានម្ចាស់គ្រងបេះដូងនៅឡើយទេ ដែលជាហេតុធ្វើឲ្យបុរសៗជាច្រើន ដែល មានបំណងចង់ក្រសោបបេះដូងនាង មកធ្វើជាកម្មសិទ្ធផ្តាច់មុខជាច្រើន មានការជ្រួលច្របល់ តាម ជែងស្នេហ៍យកចិត្តយកថ្លើមនាងមិនដាច់ ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលជិតដិត កញ្ញា នី មុនីនាថ បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា នៅក្នុងដំណើរចេញទៅសម្តែង នៅអាម៉េរិកនេះ អាមុនីនាថ ហាក់ ទទួល បានជោគជ័យទាំងព្រមទាំងការងារសិល្បៈ និងស្នេហា ដោយសារតែនាងមាន រូបសម្រស់ ស្រស់ស្អាត បានធ្វើឲ្យបុរសទាំងនៅលីវ និងពោះម៉ាយ ដែលរស់នៅឯនាយ សមុទ្រជាច្រើន បានលង់ស្នេហ៍នាងមិនតិចទេ ដោយបុរសដែលតាមប្រម៉ាញស្នេហ៍នាង ភាគច្រើនជា អាណិកជនខ្មែរ រស់នៅអាម៉េរិក និងមានទ្រព្យធុនអាចចិញ្ចឹមនាងឲ្យរស់នៅ យ៉ាងសុខស្រួល មិនចាំបាច់ខ្វល់ពីការងារសិល្បៈតទៅទៀតទេ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា បើទោះជាអានាថនាងមានមន្តស្នេហ៍ អាចឆក់ទាញ បេះដូង កន្លង់ក្រៅប្រទេសបានច្រើន ក៏ដោយតែនាងហាក់នៅមិនទាន់ បង្ហាញសញ្ញាណ វិជ្ជមាន ឫបើកភ្លើងខៀវ ឲ្យបុរសណាមួយឡើយ ព្រោះតែនាងអះអាងថាមិនទាន់ចង់គិតពី រឿងស្នេហារង់ចាំ១ ឫ២ឆ្នាំទៀត ដោយសារតែពេលនេះ នាងកំពុងតែជាប់ដៃជាមួយ ការងារ សិល្បៈស្ទើរតែដកឃ្លាមិនរួច ហើយអ្វីដែលពិសេសនោះ គឺនាងមិនទាន់បានជួបបុរស ក្នុងក្តី ស្រមៃពិតប្រាកដទេ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ