កាលពីម្សិលមិញខ្មែរឡូតបានចុះផ្សាយនូវ ព័ត៌មានមួយដែលទាក់ទង ទៅនឹង មន្តី្ររាជការចិន ៥ នាក់ដែលបាន កាត់តរូបខ្លួនឯង យកមកដាក់ជាមួយរូបភាពសួនដែលទើបនឹង ធ្វើហើយ ហើយបានបង្ហោះចូលគេហៈទំព័រ រដ្ឋាភិបាលថា ខ្លួនបានត្រួតពិនិត្យសួន រួចហើយ ដែលមានចំនងជើងថា "មន្ត្រីរាជការចិន កាត់តរូប ខ្លួនឯងយកមកដាក់ ធ្វើជាឈរមើល សួនដែលទើបនឹងធ្វើហើយ"

តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ អ្នកលេងអិនធើណិត ក៏ដូចជា សំណាក់មហាជន មន្ត្រីរាជការទាំង ៥ រូបរបស់ប្រទេសចិន បានបកស្រាយពី មូលហេតុដែលខ្លួន កាត់តរូប ក្លែងក្លាយយកមកអោយប្រជាជនមើល។ ពួកគេបានប្រាប់ថា ពួកគេពិតជាបានទៅពិនិត្យមែនហើយ ពួកគេបាន ថតរូបមួយប៉ុស្តិ ប៉ុន្តែដោយសារតែទេសភាព ខាងក្រោយ (Background) មិនស្អាតទើបពួកគេកាត់ត រូបពួកគេយកមកដាក់ រូបថ្មីដែលមានទេសភាពខាងក្រោយស្អាតតែម្តងទៅ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានធ្វើអោយប្រជាជន អស់ទំនុកទុកចិត្តទៅហើយ ទោះជាមន្ត្រីរាជការទាំង ៥ នាក់នោះនិយាយបែបណាក៏ មហាជននៅតែមើលមកពួកគេក្នុងផ្លូវអាក្រក់ដែរ។

ចុះប្រិយមិត្តវិញ តើប្រិយមិត្តជឿទៅលើហេតុផលរបស់ពួកគេដែរឬទេ ?

 រូបភាពដើម ៖

រូបភាពកាត់តហើយ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]