កាលពីថ្ងៃច័ន្ទនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការ នូវប្រព័ន្ធ CarPlay របស់ខ្លួនដែលបាន រួមបញ្ចូលជាមួយ នឹងកម្មវិធីជាច្រើន ដែលអ្នកឧស្សាហ៍ឃើញ នៅក្នុងទូរស័ព្ទ Smartphone របស់អ្នក ដែលវាផ្តល់ភាព ងាយស្រួលច្រើនសម្រាប់ អ្នកបើកបរ។

ចំពោះរថយន្តដែល បានបញ្ចូលប្រព័ន្ធ Carplay នេះនឹងអាចអោយ អ្នកបើកបរចូលមើលផែនទីនៅក្នុង Apple Maps និងងាយស្រួលអានសារ ស្តាប់ចម្រៀង រួមទាំងការចាក់ភ្លេង តាមInternet ក៏បានដែរ ដោយមិនចាំបាច់ ត្រូវការដក ទូរស័ព្ទ iPhone របស់អ្នកយកមក ប្រើប្រាស់ឡើយ។ ហើយចំពោះប្រព័ន្ធនេះ នឹងមានដំណើរការ ជាមួយតែទូរស័ព្ទ iPhone 5, 5C, និង 5S ប៉ុណ្ណោះ។

អ្នកបើកបរ នឹងអាចភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹងឧបករណ៍ចាក់ វីដេអូចម្រៀងរថយន្ត របស់គេតាមរយៈ ខ្សែកាបមួយ។ ហើយខ្សែកាបនោះ ក៏អាចសាកថ្ម iPhone របស់អ្នកបានផងដែរ ព្រមទាំងភ្ជាប់ទូរស័ព្ទរបស់អ្នក ដើម្បីប្រើប្រាស់ប្រព័ន្ធ CarPlay។

អ្នកអាចប្រើ CarPlay តាមរយៈ touch screen របស់រថយន្ត ឬក៏អាចបញ្ជាតាម រយៈប្រព័ន្ធសម្លេងផងដែរ នោះគឺកម្មវិធី Siri។ ចំពោះសេរីរថយន្ត ដែលអាចប្រើប្រាស់ ប្រព័ន្ធនេះបាន មានដូចជា Ferrari, Volvo, និង Mercedes-Benz។ Apple ក៏បាននិយាយដែរថា ប្រព័ន្ធនេះក៏នឹងអាច មាននៅក្នុងរថយន្ត ជាច្រើនទៀតដូចជា BMW, Ford, General Motors, Honda, Hyundai, Jaguar Land Rover, Kia, Mitsubishi, Nissan, PSa Peugeot Citroen, Subaru, Suzuki និង Toyota។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



នេះគឺជា វីដេអូក្នុងការ សាកល្បងប្រព័ន្ធ CarPlay ជាមួយនឹងរថយន្ត VolVo

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]