សព្វថ្ងៃនេះទូរស័ព្ទ ត្រូវបានគេប្រើ បានគ្រប់បែបយ៉ាង ហើយឥឡូវនេះមានការ ច្នៃប្រឌិតប្លែកៗជាច្រើន ហើយថ្មីៗនេះក៏លេចចេញ នូវស្រោមទូរស័ព្ទ (case) របស់ iPhone ដែលមានភ្ជាប់ជាមួយ ទៅនឹងឧបករណ៍ជាច្រើន ដូចជាកាំបិត របស់ទាហានស្វីស (Swiss) ជាដើម។

ស្រោមទូរស័ព្ទមួយនេះ ផ្ទុកទៅដោយវត្ថុប្រើប្រាស់ ដូចជា ផ្លែរណារប្រវែង១.៨-inch និងកាំបិតតូចប្រវែង ២.៥-inch ព្រមទាំងមានទូរណឺវីស ចំនួនបីទៀត។ ព្រមទាំងមានវត្ថុ ជាច្រើនទៀតដូចរូប ខាងក្រោមនេះ។



លោក Allen Keys វ័យ៣០ឆ្នាំ ដែលជាអ្នកផ្តួចផ្តើម បង្កើតស្រោមទូរស័ព្ទនេះឡើង បាននិយាយថា “អ្វីដែលជំរុញ អោយខ្ញុំផលិតវាឡើង គឺនៅចុងឆ្នាំ២០១២ ជាពេលដែលខ្ញុំ ត្រូវការវត្ថុប្រើប្រាស់ទាំងនេះ ប៉ុន្តែភាគច្រើនខ្ញុំភ្លេច យកវាទៅតាម”។

“រួចមកខ្ញុំក៏ចង់ បង្កើតនូវវត្ថុមួយ ដែលអាចអោយខ្ញុំយក វត្ថុប្រើប្រាស់ទាំងនោះ ទៅតាមដោយមិនខ្លាច ភ្លេចវានៅឯផ្ទះ ទៀតឡើយ”។

ចំពោះវត្ថុទាំងនោះ ត្រូវបានផលិតឡើង ពីដែកថែបរឹងម៉ាំ ដែលមិនច្រេះចាប់។ ចំពោះស្រោមទូរស័ព្ទ iPhone សេរី នេះមានបីពណ៌ ដូចជា ពណ៌ប្រាក់, ខ្មៅ, និងក្រហម ហើយមានចំពោះ iPhone 4, 4S, 5, 5S។ ហើយស្រោមទូរស័ព្ទ ប្រភេទនេះ ផលិតឡើងពី អាលុយមីញ៉ូម និងត្រូវបានបញ្ចូល សារធាតុកាបូនយ៉ាងច្រើន ផងដែរនិងមាន កម្រាស់ត្រឹមតែ ៥mm ប៉ុណ្ណោះ។ ចំពោះតម្លៃវិញសម្រាប់ ទូរស័ព្ទ iPhone 4 និង 4S មានតម្លៃ ៨០ដុល្លារ រីឯ 5 និង 5S មានតម្លៃ ១០០ដុល្លារ។

នេះគឺជាគំនិត ច្នៃប្រឌិតដ៏អស្ចារ្យមួយ ដែលធ្វើអោយ smartphones របស់ពួកយើងធ្លាប់តែ ជួយយើងច្រើនយ៉ាងមកហើយ តែពួកវាមិនបានផ្តល់ អោយយើងនូវឧបករណ៍ ពិតៗដែលយើងត្រូវការ សម្រាប់ធ្វើការក្នុង ស្ថានភាពពិតនោះ ឥឡូវអាចផ្តល់គ្រប់យ៉ាងបានហើយ។

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះ ស្រោមទូរស័ព្ទ iPhone ដ៏អស្ចារ្យមួយនេះ?







ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]