ភ្នំពេញ: ក្រុមបុរសតែងខ្លួន ធ្វើជាស្ដ្រីភេទ ឫគេហៅថា ខ្ទើយ ប្រកបមុខរបរ នាពេលរាត្រីដើរលួច បន្លំនិងយក របស់គេពីក្នុងរថយន្ដ ត្រូវម្ចាស់គេ ទាន់ចាប់ឱ្យ សមត្ថកិច្ចវាយខ្នោះ ចាត់ការតាមនីតិវិធីច្បាប់។

ហេតុការណ៍ ចាប់ក្រុមខ្ទើយនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៨និង៣០នាទី យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅចំណុច មុខស្ថានីយប្រេងឥន្ធនៈកាល់តិច តាមបណ្ដោយផ្លូវសហ ពន្ធ័រុស្ស៊ី ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានី ភ្នំពេញ។

លោកអធិការ នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ កំពុងសម្ងំដេកក្នុងរថយន្ដ  ស្រាប់តែជន សង្សយ័ មានគ្នា០២នាក់ ជិះម៉ូតូមួយគ្រឿង បាននាំគ្នាបើកទ្វាររថយន្ដហើយទៅលួចដោះខ្សែដៃប្លាកទីនទម្ងន់ ០២ តម្លឹងពីជនរងគ្រោះ ក៍ត្រូវជនរងគ្រោះ ភ្ញាក់ដឹង ខ្លួនហើយបើករថយន្ដដេញ កៀរ* ចាប់ប្រគល់ឱ្យ សមត្ថកិច្ច នគរបាលតែម្ដង។

បុរសខ្ទើយ ដែលត្រូវចាប់ខ្លួនបានទី១-ឈ្មោះសុខ ស្រីលក្ខណ័ អាយុ២០ឆ្នាំ ភេទប្រុស មានមុខរប ជាជាងអ៊ុតសក់  ទី២-ឈ្មោះ សុខ អាវីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង ពីរជួលផ្ទះស្នាក់នៅម្ដុំផ្សារស្ទឹងមានជយ័ ក្នុងសង្កាត់ស្ទឹងមាន ជយ័។ ចំណែក ជនរងគ្រោះ ដែលជាម្ចាស់រថយន្ដម៉ាកហ្វរ៉េននរ័ ដែលត្រូវជនសង្ស័យលួចខ្សែរដៃមិនបាន សម្រេចនោះ ជាមន្ដ្រីរាជការមានទីលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]