យោង​តាម​ប្រ​ភព​ពី​គេ​ហ​ទំព័រ​ដេលី​ឈីលី ចេញ​ផ្សាយ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១២ ឱ្យ​ដឹង​ថា នាង Miley Cyrus ​តា​រា​ចម្រៀង​ប៉ុប​កំពុង​ពេញ​និយម​ពី​សំណាក់​យុវវ័យ​នៅ​ទូ​ទាំង​ពិភព​លោក​ បានសារភាព​ថា ការ​បែក​បាក់​ស្នេហា​គ្រា​ដំបូង​រវាង​នាង​ជាមួយ​លោក Nick Jonas គឺ​ជា​ការ​ឈឺ​ចាប់​បំផុត​កាល​​នាង​មានអាយុ​១៤​ឆ្នាំ ។

តា​រា​ចម្រៀង​ម្នាក់​នៅ Hannah Montana បាន​និយាយ​ថា នាង Miley Cyrus ​ធ្លាប់​ណាត់​ជួបជា​មួយ​​លោក Jonas​ ដែល​កាល​​នោះ​នាង​ទើប​តែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ការ​បែក​បាក់​ស្នេហា​របស់​ពួ​ក​គេគឺ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​នាង​យ៉ាង ​ខ្លាំង ។
នាង​ Miley Cyrus ​និយាយ​ថា នាង​បាន​ស្រឡាញ់​បុរស​នេះ ព្រោះ​នាង​យល់​ថា​វា​ពិត​ជា​អស្ចារ្យ​ណាស់ និង​រំភើប​ពេល​នៅ​ជា​មួយ​គាត់ ។ ប៉ុន្តែ​នៅ​ពេល​​ស្នេហា​នាងប្រេះ​ស្រាំ បេះ​ដូង​របស់​នាង​ត្រូវ​ខ្ទេច​ខ្ទាំ ពិភព​លោក​ប្រែ​ជា​ងងឹត​សូន្យ​សុង ឆាក​ជីវិត​របស់​នាង​ជួប​តែ​ទុក្ខ​​សោក​​ពេល​ដឹង​ថា លោក Nick Jonas ​មិន​​ស្រឡាញ់​​នាង ។

តា​រា​ចម្រៀង​ប្រជា​ប្រិយ​វ័យ​១៩​ឆ្នាំ​រូប​នេះ​បាន​ បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ព្រោះ​តែ​រឿង​នេះ នាងយំសោក​បោក​ខ្លួន​អស់​រយៈ​ពេល​១​ខែ ។ ប៉ុន្តែ​ក្រោយ​មក​ ឪពុក​របស់​នាង​គឺ​លោក Billy Ray Cyrus បាន​មក​លួង​លោម និង​ផ្តល់​ជា​កម្លាំង​ចិត្តដល់​នាង ហើយ​គាត់​ប្រាប់​ថា រឿង​នេះ​គួរតែ​បំភ្លេច​ចោល​ទៅ ។
នាងបាន​បន្ត​ថា ចាប់​​តាំង​ពី​ពេល​នោះ​មក​នាង​​ចង​ចាំ​នូវ​ពាក្យ​ពេចន៍​ឪពុក​របស់​នាង ហើយ​គិត​ថា នេះ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ពិភព​លោក​ទេ នាង​ត្រូវ​តែ​ពុះ​ពារ​យក​ឈ្នះ​លើ​ចិត្ត​របស់​នាង​ឱ្យ​បាន ។ ​ទោះ​បី​ជាយ៉ាង​ណា​ វា​ជា​រឿង​ពិត​ដែល​នាង​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​របស់​នាង ៕    

ដោយ ៖ សា​ម៉​ន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]