គេហទំព័រ ប៉ូលីស កម្ពុជា www.police.gov.kh ត្រូវបាន វាយប្រហារ ដោយក្រុមមួយដែលអាះអាងថាជាក្រុម អ៊ីស្លាមជ្រុលនិយមមួយ ។ គេហទំព័រ ប៉ូលីស ដែលមាន អស័យដ្ឋាន www.police.gov.kh ដែលតែងតែផ្សាយព័ត៌មានទាក់ទងនឹង ការងារ និង សកម្មភាព ប៉ូលីសកម្ពុជា បានបង្ហាញតែទំព័រមួយ ពណ៌ខ្មៅ មានរូបមុខខៀវលាយ ស ខ្មៅ និង ក្រហម តំណាងឲ្យសាសនា អ៊ីស្លាម និង ទង់ជាតិ ប្រទេស អាអ៊ួឌី អារ៉ាប់ Saudi Arabia និង​ មាន​អក្សរ 

HACKED BY BROTHERS TEAM

we are muslims hackers

និង ឈ្មោះហៅរបស់ពួកគេ និង អ៊ីម៉ែល របស់ក្រុមគេ ។ គេហទំព័រដែលបាន Hacked ក៏មានភ្លេងលេងកំសត់បែប អារ៉ាប។

តាមការស្រាវជ្រាវ ក្រុមនេះ ធ្លាប់បាន ​Hack គេហទំព័រសំខាន់របស់រដ្ឋាភិបាលប្រទេសនានា។

ដោយ វីន

Khmrload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]