ជាធម្មតា គ្រាន់តែទឹកចូល ក្នុងទូរស័ព្ទបន្តិចនោះ វានឹងអាចធ្វើ អោយទូរស័ព្ទរបស់អ្នកខូច តែកុំបារម្ភអី DryWired អាចជួយក្នុង បញ្ហានេះបាន។

ថ្វីត្បិតតែទូរស័ព្ទ សេរីថ្មីដូចជា Sony Z2 និង Samsung Galaxy S5 ត្រូវបានប្រកាសថា មានការច្នៃឡើង ដោយអាចប្រឆាំងនឹងការជ្រាបទឹក បានក៏ដោយ តែមិនប្រាកដថា ទូរស័ព្ទគ្រប់ម៉ូត គ្រប់សេរីសុទ្ធតែ អាចមានសមត្ថភាព ទប់ទល់នឹងការជ្រាបទឹកបាននោះទេ។

ក្រុមហ៊ុន Nebula systems បានដាក់បង្ហាញពី ឧបករណ៍សម្រាប់ជួយ បង្កើតធាតុការពារ និង ធ្វើអោយទូរស័ព្ទស្ងួត នៅពេលដែល ពួកវាមានទឹក ជ្រាបចូល។ ដោយគ្រាន់តែ ដាក់ទូរស័ព្ទអ្នកចូល ក្នុងឧបករណ៍នោះ ដែលមើលទៅដូចជាម៉ាស៊ីនលាងចាន រួចវានឹងបាញ់ សារធាតុផ្សេងៗដូចជា nanocating ជាដើម ចូលទៅក្នុង ទូរស័ព្ទរបស់អ្នក។

ក្រោយពេលដែល ដាក់ចូលក្នុងឧបករណ៍ នោះរួចហើយ ទូរស័ព្ទដែលត្រូវបានទឹកជ្រាបចូលហើយនោះ បែរជាមើលទៅដូចជាទូរស័ព្ទល្អ មួយដែលមិនទាន់ ប៉ះទឹកអញ្ចឹង ពិតជាអស្ចារ្យមែន។

តែសូមចងចាំផងដែរថា ឧបករណ៍នេះសម្រាប់ ទប់ទល់នឹងទឹកប៉ុណ្ណោះ មិនមែនអាចរារាំងទឹក បានទាំងស្រុងនោះទេ ដូច្នេះអ្នកមិនអាច ចុះហែលទឹកទាំង ដែលមានទូរស័ព្ទនៅ ក្នុងហោប៉ៅឡើយ។

តើប្រិយមិត្តយល់យ៉ាងណា ប្រសិនបើវាមកដល់ ក្នុងប្រទេសរបស់យើង?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]