រាជធានីភ្នំពេញ ៖ បុរសម្នាក់​​មាន​ប្រពន្ធ​​បាន​ទៅទាក់ទង​ស្នេហា​ជា​មួយ​​ស្ត្រី​ម្នាក់​​ទៀត​ដែល​ជា​កម្ម​ការិនី​រោង​ចក្រ​​កាត់​ដេរ​ជា​មួយ​​គ្នា ហើយ​បាន​រួម​រ័ក​​មេត្រី​ដោយ​ស្មោះ​ស្ម័គ្រ​​​ចំនួន​៤​ដង​មក​ហើយ លុះ​ចុង​ក្រោយ​​បង​ស្រីរបស់​នាង​មកទាន់​ក៏​ចោទ​ប្រកាន់​​ថា ចាប់​រំលោភ​​ហើយ​ប្តឹង​​ឱ្យ​ប៉ូលិស​​ចា​ប់ខ្លួន​​បុរស​នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ។

ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃទី​២៣ មករា ២០១២ ​នៅ ចំណុច​បន្ទប់​​ជួល​​ភូមិ​ព្រៃ​ទា សង្កាត់​​ចោម​ចៅ​ ខណ្ឌពោធិ៍សែន​ជ័យ។ ជនជាប់ចោទខាងលើ​ឈ្មោះ​ហាក់ សុធា អាយុ​៣១​ឆ្នាំ ​ជាកម្ម​ករ​រោងចក្រ​កាត់​ដេរ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​កើតហេតុ​​ខាង​លើ​​មាន​ប្រពន្ធ​កូន​ទៅ​ហើយ។ ​ដោយ​​ឡែក​នាង​ជា​សង្សារ​​អាយុ​២១​ឆ្នាំ ជាកម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ជា​មួយ​គ្នា​មាន​ទីលំនៅប​ន្ទប់​ជួល​ខា​ង​លើដែរ​។ ​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា ជន​ជាប់​ចោទ​ និង​នាង​ដើម​​បណ្តឹង​បាន​ស្រឡាញ់​គ្នា​រយៈ​​ពេល​ជាង​១​ឆ្នាំ ​ដោយ​ពួកគេ​យក​គ្នា​ជា​គូសង្សារ​​ ហើយ​ក៏​បាន​រួម​រ័ក​មេត្រី​ ដោយ​​ស្មោះ​ស​្ម័គ្រ​​​ជា​មួយ​គ្នា​បាន​ចំនួន​៤​ដងទៀត ។

ប្រភពដដែល​បាន​បន្តទៀតថា ​លុះរហូតដល់​ថ្ងៃទី​២៣ មករា ​២០១២ ​​នាង​ជា​សង្សារ​បាន​សុំ​ច្បាប់​ថៅកែ​រោងចក្រ ឈប់​សម្រាក​​កន្លះ​ថ្ងៃ​​ដោយ​ប្រាប់​ថា អត់​ស្រួល​ខ្លួន ខណៈ​នោះ​បុរស​ជាប​់ចោទ​ដឹង​ថា នាង​អត់​ទៅធ្វើ​ការ​ក៏​​ធ្វើ​ដំណើរ​ទៅរក​នាង​ដល់​បន្ទប់​ជួល ហើយ​ក៏​​នាំគ្នា​ឡើង​ឋាន​សួគ៌​ តែ​ចៃដន្យ​​បង​ស្រីនាង​មក​ទាន់​ក៏​ប្តឹង​​​ប៉ូលិស​ចាប​់ខ្លួន​​តែ​ម្តង៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]