រាជធានីភ្នំពេញ ៖ ​រថយន្តតាកូម៉ា ពណ៌​ទឹក​ប្រាក់ អត់​ស្លាក​លេខ បើក​បុក​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​ ព្រមទាំង​ខូច​ខាត​ម៉ូតូ​ស្ទើរ​ទាំង​ស្រុង កាល ពីវេលា​ម៉ោង​​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​២១ ​ឧសភា ​នៅមុខ​ធនាគារ​អេស៊ីលីដា​​តាម​​បណ្តោយវិថី​​ព្រះ​មុនីរ៉េត ស្ថិត​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

​ក្រោយពេល​កើតហេតុ​​អ្នក​រត់​​ម៉ូតូ​​ឌុប​បាន​​និយាយថា ​អរគុណ​​ហើយ​​ដែល​​រថយន្ត​​បុក​ខូច​ខាត​តែ​​ម៉ូតូ​​ សំណាង​ល្អ​អាយុ​ជីវិត​យើង​ទាំង​បី​នាក់​មិនស្លាប់ ​ចំណែក​រថយន្ត​តាកូម៉ា​នោះ​បើក​រត់​គេច​ដោយ​សុវត្ថិ​ភាព ។ ជន​រងគ្រោះ​២​នាក់​​ជា  អ្នក​ជិះ​ម៉ូតូ​ឌុប​ត្រូវ​រថយន្តសង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន ។ ​ដោយឡែក​អ្នក​រត់​ម៉ូតូ​ឌុប​​បាន​លើក​ម៉ូតូ​​ដែល​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​​នោះ ដាក់​រ៉ឺម៉ក​​ម៉ូតូ​យក​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាន​ទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]