ខ្សែកាសដែលភ្ជាប់ មកជាមួយនឹងទូរស័ព្ទ iPhone របស់អ្នក មានប៊ូតុងចំនួនបីនោះគឺ ប៊ូតុងតម្លើងសម្លេង (Volum Up), បន្ថយសម្លេង (Volume Down), និងប៊ូតុងពិសេសមួយទៀត ដែលនៅចន្លោះកណ្តាល។ ពិតណាស់អ្នកអាចប្រើ ប៊ូតុងទាំងនេះដើម្បី បញ្ជាលើសម្លេង ប៉ុន្តែអ្នកមានដឹង ថាវាមានតួនាទីច្រើន ផ្សេងទៀតដែរទេ ដូចជា៖

នៅក្នុង iTunes:

_ដើម្បីលេងបទចម្រៀង: ចុចប៊ូតុងកណ្តាល

_ដើម្បីផ្អាកបទចម្រៀង: ចុចប៊ូតុងកណ្តាល

_ដើម្បីរំលងទៅបទ ចម្រៀងបន្ទាប់ទៀត: ចុចប៊ូតុងកណ្តាល ពីរដង

_ដើម្បីត្រឡប់ទៅកាន់ ចំនុចដើមនៃ បទចម្រៀង: ចុចប៊ូតុងកណ្តាល បីដង

_ដើម្បីត្រឡប់ទៅកាន់ បទចម្រៀងទើបនឹង ចាក់រួចហើយ: ចុចប៊ូតុងកណ្តាល បីដងម្តងទៀត

_ដើម្បីចុចអោយ បទចម្រៀងលឿន ទៅមុខ: ចុចប៊ូតុងកណ្តាល ពីរដងហើយ សង្កត់អោយជាប់ រួចព្រលែងវិញនៅពេល ដែលអ្នកលែងចង់ ធ្វើអោយលឿន។

នៅពេលដែលមាន ការហៅទូរស័ព្ទ ចូលមក:

_ដើម្បីទទួល ទូរស័ព្ទ: ចុចប៊ូតុងកណ្តាល

_ដើម្បីធ្វើការរងចាំ ពេលកំពុងនិយាយគ្នា (hang up): ចុចប៊ូតុងកណ្តាល

_ដើម្បីធ្វើការ ផ្ញើរសារជាសម្លេង ប្រសិនបើអ្នក ខកខានមិនបាន លើកទូរស័ព្ទ: គ្រាន់តែចុចប៊ូតុង កណ្តាលអោយជាប់ រយៈពេលពីរវិនាទី នោះការផ្ញើរសារ ជាសម្លេងនឹង ចាប់ផ្តើមដំណើរការ

ដើម្បីដំណើរការ កម្មវិធី Siri

_ដោយគ្រាន់តែ ចុចប៊ូតុងកណ្តាល រយៈពេលពីរវិនាទី នោះ Siri នឹងដំណើរការ

ដើម្បីងាយស្រួល ថតរូបដោយ ខ្លួនឯង

_ដំបូងអ្នកដំណើរការ កម្មវិធីកាមេរ៉ាសិន រួចចុចប៊ូតុង តម្លើងសម្លេង ប៉ុន្តែកុំភ្លេចញញឹមផងណា

ទាំងនេះគឺជា មុខងារផ្សេងៗទៀត នៃកាសស្តាប់របស់ iPhone។ សង្ឃឹមថាវា នឹងអាចផ្តល់ភាព ងាយស្រួលច្រើន សម្រាប់ប្រិយមិត្តទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]