ជាធម្មតា ឆ្មបតែងតែមានការទទួលខុសត្រូវ ខ្ពស់និងមានជំនាញ ក៏ដូចជាបច្ចេកទេស​ ត្រឹមត្រូវក្នុង ការងារ ដើម្បីចៀសវាង ហេតុការណ៍ អាក្រក់ណាមួយកើតឡើង ទៅដល់ម្តាយ និងទារក។

ប៉ុន្តែមិនមែនឆ្មបទាំងអស់សុទ្ធតែ ធ្វើបានត្រឹមត្រូវនោះទេ នៅមានឆ្មបមួយចំនួនតូច នៅតែមានការធ្វេសប្រហែស ដែលបានបណ្តាលអោយ ជិវិតម្តាយ ឬក៏ កូនបាត់បង់ជាយថាហេតុ ទៀតផង។ ដូចជាករណីដែលទើបនឹងកើត ឡើងនាពេលថ្មីៗនេះ​អញ្ចឹង ដោយយោងទៅតាមប្រភពព័ត៌មាន Dailymail ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ បានអោយដឹងថា នៅ Aracaju ប្រទេស ប្រេស៊ីល មានហេតុការណ៍ដ៏អាក្រក់មួយកើតឡើង ដោយសារតែឆ្មប ធ្វេសប្រហែសធ្វើអោយដាច់ក្បាលទារក ពេលដែលកំពុងផ្តល់កំណើត ដែលបានធ្វើអោយខ្លួនរបស់ទារកជាប់ជាមួយ ម្តាយ ហើយបានហូរឈាមយ៉ាងច្រើន។ បន្ទាប់មកក្រុមឆ្មបបានចំណាយ ពេលជាច្រើនម៉ោងដើម្បីសង្គ្រោះម្តាយ ហើយបន្ទាប់ពីសង្គ្រោះហើយ ម្តាយរបស់ទារកដែលបានស្លាប់នោះ បាននិយាយទៅកាន់ប្តីរបស់នាងថា នាងបានលឺសំលេងបាក់ឆ្អឹងនៅពេលដែល ឆ្មបកំពុងសម្រាលបុត្រអោយនាង ហើយនាងបានលឺសម្លេងឆ្មបម្នាក់បាន និយាយថា "Marcos !! ឯងធ្វើអីនឹង ? តើឯងឆ្កួតឬ?" បន្ទាប់មកនាងក៏បានបាត់បង់ស្មារតីសន្លប់បាត់តែម្តង។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ មិនទាន់ត្រូវបានគេដឹងថា ខាងឆ្មបនឹងធ្វើការដោះស្រាយជាមួយ ក្រុមគ្រួសារ ទារករបៀបណានោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]