ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​​ត្រូវបាន​សាច់​ញាតិ​​នារី​​លក់​ទឹក​ដូង​នាំគ្នា​​ព្រួត​វាយ​ បណ្តាលឱ្យ​​រង​របួស​បាក់​ដៃ​ខាង​​ឆ្វេង ដោយ​សារ​បុរស​នោះ​​និយាយ​លែប​ខាយ​​ជា​មួយ​នារី​លក់​ទឹក​ដូង​នៅ​ពេល​​គិត​លុយ ហើយ​សាច់​ញាតិ​របស់​នាង​ខឹង​​ក៏​នាំ​គ្នា​​ព្រួត​វាយ​តែ​ម្តង ។ ​ហេតុការណ៍​នេះ​​កើត​ឡើង​កាលពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ឧសភា ​នៅ​កន្លែង​លក់​ដូរ​មួយ​ស្ថិត​នៅ​​ភូមិ​ទួល​ក្តី ​ឃុំ​ត្រើយ​ស្លា ​ស្រុក​ស្អាង​ ខេត្តកណ្តាល ។

ក្រោយ​ពី​​​​កើត​ហេតុ​ជន​រងគ្រោះ​ត្រូវបាន​គេបញ្ជូន​ ទៅព្យាបាល​​នៅរាជធានីភ្នំពេញ ។ ​​ភ្លាមៗ​នោះ​ជន​រងគ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ​ លុះ​មក​ដល់​​ថ្ងៃ​ទី​១៩ ឧសភា ​ទើប​ដាក់​ពាក្យ​ប្តឹង​​ជន​ដៃ​ដល់​​​ទៅ​​ប៉ូលិស​​ប៉ុស្តិ៍​ត្រើយ​​ស្លា ។ ​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​​ឡុង លន អាយុ​២៥​​ឆ្នាំ​​មាន​ទីលំនៅភូមិ​វាល​ត្រែង ឃុំ​តាលន់ ស្រុក​ស្អាង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]