​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ផឹក​ថ្នាំ​កណ្តុរ​​អស់​កន្លះ​ស្លាប​ព្រា​ត្រូវ​ឪពុក​ដឹក​ តាមរ៉ឺម៉ក​ម៉ូតូ​យក​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ទាំង​យំ​រៀប​ រាប់​ថា «​គេ​ចង់​ប្រពន្ធ​ហើយ​ម្តាយ​មិន​ព្រម​ដណ្តឹង​ប្រពន្ធ​ឱ្យ»។ ហេតុការណ៍​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ឧសភា ស្ថិត​ក្នុងភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។

យុវជន​គិត​ខ្លីមាន​ឈ្មោះ​​អន សំអន់ ​អាយុ​២១​ឆ្នាំ ជាអ្នក​ថែទាំ​ស្មៅ​ឱ្យ​ក្រុម​​ហ៊ុន ស្នាក់​នៅ​ភូមិ​កើត​ហេតុ​​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​រូប​គេ​ផឹក​ថ្នាំ​កណ្តុរ​សម្លាប់​​ខ្លួន​ឯង​ដោយ​សារ​តែ​​ចង់​ បាន​ប្រពន្ធ​ម្តាយ​ម​ិន​ព្រម​ទៅស្តី​ដណ្តឹង​ឱ្យ ។ លើស​ពី​នេះ​ទៀត​​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​យុវ​ជន​នោះ បាន​យំ​អង្វរ​​ឱ្យ​គ្រូ​ពេទ្យ​​ជួយ​ព្យា​បាល​​ផង គេ​មិន​ចង់ស្លាប់​ទេ គ្រាន់តែ​​ខឹង​​ម្តាយ​​អត់​ដណ្តឹង​ប្រពន្ធ​ឱ្យ​​តែ​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]