ការឃើញមនុស្សម្នាក់ ជាលើកដំបូងអាចប្រាប់អ្នក អំពីមនុស្សនោះជាច្រើន រហូតដល់ថ្នាក់ថា​ យើងអាចទាយបានថា មនុស្សម្នាក់ស្រលាញ់ភេទដូចគ្នា ឬ ក៏ខុសគ្នាដោយគ្រាន់តែសម្លឹងតែមួយវិនាទីប៉ុណ្ណោះ។

អ្នកស្រាវជ្រាវក្នុងករណីនេះបាន ប្រាប់ថាមនុស្សភាគច្រើនមាន វិញ្ញាណពិសេស ដែលគេហៅថា Gaydar ដែលអាចប្រាប់ថាមនុស្សម្នាក់ស្រលាញភេទដូចគ្នា។ អ្នកស្រាវជ្រាវបង្ហាញរូបភាពចំនួន ៩៦ ដល់អ្នកដែលចូលរួមការពិសោធន៍ ចំនួន ១២៩ នាក់ ។ អ្នកស្រាវជ្រាវបានដកយក លក្ខណៈពិសេសលើផ្ទៃមុខ ក្នុងរូបភាព ដែលអាចជាសញ្ញាថាមនុស្សម្នាក់ស្រលាញ់ភេទដូចគ្នាចេញ ទោះជាយ៉ាងនេះក៏ដោយក៏ អ្នកចូលរួមអាចទាយត្រូវ ៥៧ ភាគរយចំពោះប្រុសស្រលាញ់ប្រុស នឹង ៦៥ ភាគរយចំពោះស្រីស្រលាញ់ស្រី។

អ្នកស្រាវជ្រាវអះអាងថា មនុស្សយើងពិតជាមាន វិញ្ញាណពិសេស អំពីរឿងភផ្លូវភេទ។

តើប្រិយមិត្តមាន វិញ្ញាណបែបនេះដែរឬទេ? តើប្រិយមិត្ត គិតថាការស្រាវជ្រាវខាងលើមានការ ខ្វះខាតអ្វីខ្លះ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]