អតិថិជនឡាន Range Rover ដែលទើបតែទិញឡាន Range Rover Sport HSE ថ្មីមួយ ដែលមានតម្លៃជិត 80000 ដុល្លារសហរដ្ឋអាមេរិក នៅក្រុមហ៊ុន លក់ឡានមួយនៅប្រទេស អង់គ្លេស មិនសប្បាយចិត្តនឹង គុណភាពឡាននេះ ហើយ ក្រុមហ៊ុនមិនដោះស្រាយ ជួសជុលបញ្ហារបស់ឡាននេះឲ្យបានសមរម្យ។ ជាការសងសឹកគាត់ក៏ សរសេរបញ្ហាដែលមានជាមួយឡាននេះលើផ្ទៃឡាន និង យកមកចតចោលលើផ្លូវសាធារណៈ នៅមុខក្រុមហ៊ុនលក់ឡាន ។

ក្រុមហ៊ុនមិនអាច ធ្វើអ្វីគាត់បានទេព្រោះគាត់ បានចតឡានលើដងផ្លួវដែលជាកន្លែង សាធារណៈ ។ គាត់បានសរសេរថា បើមិនចង់មានបញ្ហា សូមកុំទិញឡានម៉ាកហ្នឹង!!! ហើយគាត់បានសរសេររាល់បញ្ហាដែលឡាននេះមានរួមទាំងពី បញ្ហាម៉ាស៊ីនត្រជាក់ កៅអី និង គ្រឿងនានា។

តំណាងក្រុមហ៊ុន Jaguar Land Rover ដែលផលិតឡាន Range Rover បានប្រាប់ថាក្រុមហ៊ុនមាន គោលនយោបាយជួសជុលច្បាស់លាស់ និង យ ហើកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនទាំងឡាយ ។ តាមរបាយការណ៍ ឡានមួយនោះត្រូវបានក្រុមហ៊ុនជួសជុល តាមលក្ខណៈស្ដង់ដាអស់ទៅហើយ តែនៅតែឆ្ងល់ដែលថាម្ចាស់នៅតែមិនពេញចិត្ត ។ ជាចុងក្រោយ ក្រុមហ៊ុនសុខចិត្តផ្ដល់រថយន្ដថ្មីមួយដល់ អតិថិជននេះ ដើម្បីបញ្ចប់បញ្ហា និង ការធ្វើបាតុកម្មរបស់គាត់ ។

តើប្រិយមិត្តដែលបានប្រើប្រាស់ឡាន Range Rover ធ្លាប់មានបញ្ហាជាមួយឡានជាញឹកញាប់ដែរឬទេ?

 

ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]