រាជធានីភ្នំពេញ ៖ ជនដៃ​ដល់​ជា​ចោរ​៣​នាក់​ ក្នុង​នោះ​មាន​​ស្រី​២​នាក់ ​ដែល​ប្រើ​ដំបង​​ និង​ដុំ​ថ្ម​វាយ​សម្លាប់​​បុរស​ជា​គូដណ្តឹង​ និង​បៀត​បៀន​រូប​រាង​កាយ​​នារី​ជា​គូ​ដណ្តឹង​​​កាលពី​មួយ​សប្តាហ៍​​កន្លង​ទៅ​នោះ ​ត្រូវបាន​កម្លាំង​នគរបាល​​ខណ្ឌ​ពោធិ៍សែន​ជ័យ ដឹក​នាំ​ដោយ​​លោក​វរសេនីយ៍​ទោ ប៊ន ​សំអាត ​អធិការ​នគរបាល​​ខណ្ឌ​​ចុះ​បង្ក្រាប​​ចាប់​បាន​ជា​បន្ត​បន្ទាប់​ កាលពី​​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​​ថ្ងៃទី​​២៤ មករា ២០១២ ​នៅ​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍សែន​ជ័យ ខណៈ​ពួកគេវាយ​ប្លន់​ម៉ូតូ​របស់​គូសង្សារ​ផ្សេង​ទៀត ។

សូម​បញ្ជាក់ថា ​មុន​ពេល​ឈាន​ដល់​ការ​​ចាប់​ខ្លួន​ពួក​ចោរ គឺ​នៅ​​វេលា​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃ​ទី​២៣ មករា ២០១២ ​មាន​គូ​សង្សារ​មួយគូ​បាន​ស្កាត់​ជួប​គ្នា​​សា​សង​គ្នា និង​អោប​ថើប​គ្នា​ ហើយ​ពេល​នោះ​ស្ត្រី​បក្ស​ពួក​​ចោរ​ឈ្មោះ​​អាជីង (អ្នក​ដើរ​មើល ឬ​​មើល​ផ្លូវ) ​ឃើញគេ​បញ្ឈរ​ម៉ូតូ​ថើប​គ្នា​​បែប​នេះ ក៏​រត់​ទៅ​ប្រាប់​គ្នា​របស់​នាង​​ឱ្យ​មក​ប្លន់ ។ ​បាន​ដូច​ចិត្ត​​ពួក​ចោរ​មាន​គ្នា​៤​នាក់ មក​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រាកដ​​មែន ដែល​ពេល​នោះ​គេ​ប្រើ​កាំបិត​ស្រួច​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់...​មួយ​​សន្ទុះ​​ក្រោយ​មក​ក៏​ដឹង​ដល់​​ប៉ូលិស​ល្បាត ហើយ​តាម​ព័ទ្ធ​​ចាប់​ពួក​​ចោរ​បាន​២​នាក់ គឺ​ស្រី​ម្នាក់ ​និង​ប្រុស​ម្នាក់ នាវេលា​ម៉ោង​​​ជិត​៤​​ទៀប​ភ្លឺ​ និង​បន្ត​មក​ដល់​ព្រឹក​ឡើង​ចាប់​បាន​ស្រី​ម្នាក់​ទៀត ។

ក្រោយ​ពីចាប់​ក្រុម​​ចោរ​ប្លន់​នេះ​បាន​ហើយ​​ ទើប​បែក​ធ្លាយ​​ដល់​រឿង​ប្លន់​វាយ​សម្លាប់​គូ​ដណ្តឹង​​វ័យ​ក្មេង​កាលពី​​មួយ​សប្តាហ៍​កន្លង​ទៅ ។ ​ជន​សង្ស័យ៣​នាក់​ដែល​ចាប់​​បាន​មាន ១-ឈ្មោះ​​អាម៉ាប់ (ប្រុស) ២-ឈ្មោះ​​វ៉ាន់​ជីង (ស្រី) ជាអ្នក​មើល​ផ្លូវ ឬ​ដើរ​មើល​ឱ្យ​តែ​ឃើញ​មានគូ​សង្សារ​ណា​ចេញ​​មក​ជួប​គ្នា​​នៅ​កន្លែងស្ងាត់​​ គឺនាង​​ទូរស័ព្ទ​​ប្រាប់​បក្ស​ពួក​នាង​ឱ្យ​មក​ប្លន់​ និង​ម្នាក់​ទៀត​​ជា​ស្រី​មិន​ទាន់​ស្គាល់​ឈ្មោះ​ត្រូវ​ជា​ប្រពន្ធ​​​ចោរ​ប្លន់​​យក​ម៉ូតូ​គេ​ទៅ​បាត់​យប់​មិញ ។ បក្ស​ពួក​ចោរ​ទាំង​អស់​អាច​មាន​​គ្នា​លើស​ពី​៥​នាក់ ។

គួររំលឹក​​ថា គូដណ្តឹង​​មួយគូ​​ពេល​ត្រឡប់​មក​ពីដើរលេង​​​វិញ ខាង​​ប្រុស​​​​ជូន​ខាងស្រី​​ទៅកាន់​លំនៅ​ឋាន​​​បានពាក់​កណ្តាល​ផ្លូវ​​​ស្រាប់តែ​​មានជនអន្ធពាល​​មួយក្រុម​​​បើកម៉ូតូ​​​​២​គ្រឿង​​កៀរ​ឱ្យ​​​​គូស្នេហ៍​​​នោះឈប់ រួច​ហើយ​ពួក​គេ​ព្រួត​វាយ​​​ដោយ​កំណាត់​ឈើ និង​​ដុំ​ថ្ម​​​​​ឥត​​ត្រា​ ​ប្រណី​បណ្តាល​​ឱ្យ​យុវ​បុរសគូដណ្តឹង​​​​ស្លាប់​បាត់​បង់​ជីវិត​​​​នៅនឹង​កន្លែង ​​ឯ​យុវតី​រងរបួស​​ក្បាល​ធ្ងន់​ធ្ងរ​​​ត្រូវបានបញ្ជូន​​​ទៅសង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ​​​​និងភ្លាម​ៗ​នោះ​ ពួកជនដៃ​ដល់​​ប្លន់​យកម៉ូតូ​​​របស់គូស្នេហ៍​​​ទៅបាត់បន្សល់​ទុក​សោក​នាដ​កម្ម​​គួរ​ឱ្យ​​​សោកស្តាយ និង​ឈឺ​ចាប់​​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ​​​​ និង​សាច់ញាតិ​។

ហេតុការណ៍​​តាមស្ទាក់​​វាយ​ប្លន់​សម្លាប់​នេះ ​បានកើត​​​​ឡើង​កាលពី​​​​វេលាម៉ោង​​​៨​យប់​​​ថ្ងៃទី​​​​​​​១៦ មករា ​​​​២០១២ ​​នៅលើ​កំណាត់​​​​ផ្លូវបេ​តុង ​​ស្ថិត​ក្នុង​ភូមិ​ដំណាក់​​​​ សង្កាត់ភ្នំពេញថ្មី ​​​ខណ្ឌសែនសុខ ។​​យុវ​បុរស​ដែល​​ស្លាប់ឈ្មោះ​​​ឱក ​ចំរើន ​​អាយុ​​​២០​ឆ្នាំ ជា​កម្មករ​​​​រោងចក្រ​កាត់​ដេរ នៅម្តុំ​ព្រៃ​ទា សង្កាត់​ចោមចៅ​ ស្នាក់​នៅ​​ភូមិ​​​​វិមាន​​ទ្រង់​​​ សង្កាត់​​ក្រាំង​​​​ធ្នង់ ​​ខណ្ឌ​​​​ពោធិ៍​​​សែនជ័យ ​​​ត្រូវក្រុមជន​​អន្ធ​ពាល​វាយបែក​មុខ​​​បែកមាត់ ​​បែក​ក្បាល​​​​ស្លាប់​នៅ នឹងកន្លែង​​​ ពេលនេះ​កំពុងធ្វើ​​​​បុណ្យ​នៅ​​​​វត្តក្រាំង​ធ្នង់ ​​​សង្កាត់​ក្រាំង​ធ្នង់ ។ ​យុវតី​​​ជាគូដណ្តឹង​​​​របស់​យុវ​​​បុរស​ដែលស្លាប់​​​​ឈ្មោះ ស្រីនិច ​​អាយុ​​២១​ឆ្នាំ ​ជា​កម្មការិនី​​រោង​ចក្រកាត់ដេរ ​​​នៅក្នុងសង្កាត់​​​ទឹក​ថ្លា ​​​ត្រូវក្រុម​ជនដៃ​ដល់​​វាយក្បាល​​​​​នឹង​ដុំ​ថ្ម​​បណ្តាល​ឱ្យ​​​បែករង​របួស​ធ្ងន់ធ្ងរ កំពុងស្ថិតក្នុង​​​ភាព​​សង្គ្រោះ​​​​បន្ទាន​់​នៅ​មន្ទីរពេទ្យ​​​កាល់ម៉ែត​។

តាម​​ប្រភពព័ត៌មាន​​​ពីកន្លែងកើតហេតុ ​​បាន​ឱ្យដឹង​ថា ​ខណៈ​ប៉ូលិស​​ចុះទៅ​អន្តរាគមន៍​​ដល់​កន្លែង​កើតហេតុ ​​​ក្រុមជន​​ដៃ​ដល់​​បាន​គេចខ្លួន​​​​បាត់អស់​ទៅហើយ ដែល​​គេប៉ាន់​ប្រមាណ​​​ថា ពួក​គេ​​​មានគ្នា​​ពី​​៣ទៅ​​៤នាក់ ។ ចំណែក​យុវតី​​រង​គ្រោះត្រូវ​​បាន​គេ​ឃើញ​​​អាក្រាត​កាយ សន្លប់​ស្តូកស្តឹង​​​ ហើយប៉ូលិស​​​​លើកដាក់​​រថយន្ត​សាមុយ​​​បញ្ជូនទៅសង្គ្រោះ ​។ ព័ត៌មាន​លម្អិតនឹងផ្សាយ​ជូន​នៅ​ពេលក្រោយ​ នៅលើ​​ទំព័រកាសែត​កោះ​សន្តិភាព និងនៅ​តាម​​វិទ្យុ​សំឡេង​កោះសន្តិភាព 87.75 ភ្នំពេញ, 87.5​បាត់ដំបង​៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]