មន្ត្រីរាជការ ចិនត្រូវបានមហាជន ក៏ដូចជាអ្នកលេងអិនធើណិត ជាច្រើនបានរិះគន់ ដោយសារតែពួកគេ បានយករូបភាពក្លែងក្លាយយកមក បន្លំភ្នែកប្រជាជនថា ពួកគេបានចុះត្រួតពិនិត្យ សួនដែលទើបនឹងធ្វើហើយ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ មានអ្នកលេងអិនធើណិតជាច្រើន រួមជាមួយនឹង មហាជន បានផ្ញើរសាររិះគន់ទៅដល់ មន្រ្តីរាជការចិន ដោយសារតែពួកគេបាន កាត់តរូបខ្លួនឯងដាក់ចូល ទៅក្នុងរូប សួនដែលទើបនឹង ធ្វើហើយ បន្ទាប់មកពួកគេបាន បង្ហោះចូលទៅក្នុង គេហៈទំព័ររដ្ឋាភិបាលចិន ដែលបាននិយាយថា ពួកគេបានត្រួតពិនិត្យ សួនដែលទើបនឹងធ្វើនោះរួចរាល់ហើយ។ ករណីនេះត្រូវបានកើតឡើងកាលពី មុនផងដែរ ដោយគ្រាន់តែកាលនោះ គឺជារឿងផ្លូវទើបតែនិងស្ថាបនាហើយ ដោយពួកគេបាន កាត់តរូបខ្លួនឯងចូល ធ្វើជាឈរពិភាក្សា ពីរឿងផ្លូវទើបនឹង ស្ថាបនា ឥឡូវនេះ កើតឡើងម្តងទៀត ដែលបានធ្វើអោយ ប្រជាជន កាន់តែអស់ទំនុកចិត្តទៅលើពួកគេកាន់តែខ្លាំងឡើងៗ។

រូបភាពកាលពីលើកមុន ៖


ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]