ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលនាពេលបច្ចុប្បន្ន កំពុងតែមមាញឹក និងទទួលបានភាពជោគជ័យ នៅក្នុងវិថីសិល្បៈរូបនេះ បានបង្ហើបប្រាប់ពីនាងមិនទាន់ ចង់បានកូនបន្ថែមទៀត នៅពេលនេះទេ ដោយសារតែពេលនេះនាង កំពុងតែទទួលបានការគាំទ្រ ក៏ដូចជាមមាញឹកខ្លាំង ជាមួយការដើរម៉ូដ ម្យ៉ាងនាងខ្លាចខូចរាង ទើបមិនទាន់ចង់គិតពីរឿងហ្នឹង។

ពិធីការិនីប្រចាំនៅស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាតារាសម្តែងដែល ប្រឡូកក្នុងវិថីសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំអ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថាបើនិយាយពីការងារ គឺ មានការមមាញឹកច្រើនខ្លាំង នៅក្នុងឆ្នាំនេះព្រោះនាងត្រូវថតរឿងផងដើរម៉ូដ ផងនិងជាពិធីការិនីទៀតមិនសូវ មាន ពេលទំនេរក្នុងការគិតគូរពីរឿងបង្កើន សមាជិកក្នុងគ្រួសារនៅឡើយទេ រង់ចាំពេលទំនេរពីការងារ បន្តិចសិនទើបគិតពីរឿងហ្នឹង។

តារាស្រីដែលមានកូនមួយតែនៅតែរក្សាសម្រស់ស្អាត មិនចាញ់ក្រមុំរូបនេះ បានប្រាប់ថា ”ពេលនេះខ្ញុំ និងគ្រួសារមិនទាន់ បានគិតពីរឿងហ្នឹងនៅឡើយទេ ព្រោះថាមានការរវល់ជាមួយការងាររៀងៗខ្លួន គ្មានពេលសម្រាកផង មានពេលឯណាទៅគិតពីរឿងហ្នឹងនោះ ម្យ៉ាងពេលនេះខ្ញុំកំពុងតែមមាញឹក ជាមួយការ ដើរម៉ូដច្រើន ដែលតម្រូវ ឲ្យខ្ញុំរក្សារាងឲ្យស្វែលជាប់ជានិច្ច អញ្ចឹងហើយបានជាខ្ញុំមិនហ៊ាន យកបុត្របន្ថែមនៅពេលនេះ ព្រោះខ្លាចខូចរាងលែង ស្អាតហ្នឹងណា”។

អ្នកនាង ចន ច័ន្ទលក្ខណាបានបន្ថែមទៀតថា បើនិយាយពីស្វាមីរបស់នាងហើយនឹងនាងវិញគឺមិនសូវមាន ពេលបានជួបមុខគ្នាប៉ុន្មានទេ ព្រោះត្រូវបែងចែកគ្នា ធ្វើការសូម្បីតែកូនស្រីក៏ស្ទើរតែគ្មានពេលជួបផង ប៉ុន្តែការលើកឡើង របស់នាងបែបនេះ មិនមែនមានន័យថានាងសម្រេចចិត្ត ឈប់យកកូនបន្ថែមទៀតទេ តែគ្រាន់តែរង់ចាំឲ្យនាង និងស្វាមីមានពេលទំនេរ ពីការងារតិចសិន ទើបចាប់ផ្តើមគិតពីរឿងនេះ។

តារាស្រីដែលនៅតែរក្សាដំណែង និងកេរ្តិ៍ឈ្មោះនៅតែមានភាពលេចធ្លោ នៅក្នុងសង្គមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខណា បាន បានរៀបអាពាហ៍ពិពាហ៍ ជាមួយ លោក យុត្ថារ៉ា ឆានីតាំងពីឆ្នាំ១៩៩៧ ហើយនៅចុងឆ្នាំ២០០៦ អ្នកទាំងពីរមាន កូនស្រីម្នាក់ឈ្មោះ នី ចិន្តាចូលី ដែលជាចំណងដៃអាពាហ៍ពិពាហ៍ របស់ពួកគេទាំងពីរ ហើយរហូតមកដល់បច្ចុប្បន្ន ពួកគេទាំងពីរនាក់នៅតែមិនទាន់មានគម្រោង ច្បាស់លាស់ក្នុងការយកកូនទី២បន្ថែមនៅឡើយទេ៕

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]