ទាំងមនុស្សប្រុស និងស្រីរមែងមិនចង់បាន រោមដៃជើងវែងៗ រឺក៏ច្រើននោះទេ ពីព្រោះមើលទៅដូចជា ស្បែកក៏មានលក្ខណៈខ្មៅ ដោយសារតែរោមច្រើនពេក បានគ្របដណ្តប់ស្បែក។ ដូច្នេះពួកគេតែងតែប្រើប្រាស់ ឧបករណ៏ដែលមានតម្លៃក្នុងការជម្រុះរោម ចុះហេតុអ្វីគ្រប់គ្នា មិនចាប់អារម្មណ៍ចំពោះ ផលិតផលធម្មជាតិទៅវិញ? ដែលជាក់ស្ដែង វាក៏អាច ជួយជម្រុះរោមជើង របស់អ្នកបានដែរ៖

សម្រាប់រោមជើង៖ ១)ថ្មខាត់៖ នៅពេលអ្នកមុជទឹក អ្នកអាចយកថ្មខាត់មក ត្រដុសត្រង់ជើងដែល មានរោមក្រាស់។ ដូច្នេះរោមជើងនឹងដាច់បន្តិចម្តងៗម្តង ប៉ុន្តែអ្នកមិនត្រូវត្រដុស ខ្លាំងទេ ធ្វើអោយស្បែកអ្នក ដាច់ទៅជាក្រហាយបាន។


២) ទឹកដោះគោជូរ៖ អ្នកអាចយកទឹកដោះគោជូរ ក្រែមទឹកដោះគោ ម្សៅចៀនសាច់ លាយចូលគ្នា រួចលាបលើជើងរបស់អ្នក និងឧស្សាហ៍អនុវត្ត៣ដងក្នុង១សប្តាហ៍ អ្នកនឹងឃើញលទ្ធផលល្អជាក់ជាមិនខាន។



  ៣) ទឹកសណ្តែក៖ វាជួយអោយអ្នក មានសុខភាពល្អ និងថែមទាំងមិនសូវអោយរោមដុះចេញ មកមានលក្ខណៈច្រើន និងក្រាស់ទៀត។

សម្រាប់រោមទ្រូង៖ បុរសដែលមានរោមទ្រូង និងមានបំណងចង់បំបាត់វាចោល អាចសាកល្បង យកក្រមួនរលាយមក លាបលើទ្រូងបន្ទាប់មក យកអាវមួយមកញី ។ បន្ទាប់មកអ្នកនឹងឃើញរោមទ្រូង ជ្រុះចេញដោយខ្លួនឯង។ ប្រសិនបើនារីមានរោមទ្រូង អាចអនុវត្តជាមួយស្ករ ទឹកក្រូចឆ្មារ និងទឹកធម្មតា មកលាយចូលគ្នា រួចលាបនិងត្រដុស បន្ទាប់មកជូតចេញជាការស្រេច ឬក៏ប្រើប្រដាប់ដកស្កូវ មកដកក៏បាន។


 សម្រាប់រោមចង្កា៖ ភាគច្រើនប្រុសៗតែងតែ កោររោមចង្កាដោយ ឧបរករណ៏ផ្សេងៗគ្នា ប៉ុន្តែសម្រាប់នារីវិញ ដែលមានដុះរោម លើចង្ការបន្ដិចបន្ដួច និងប្រាថ្នា ចង់បំបាត់វាចោល អាចសាកល្បង ដោយលាយ ជាមួយទឹកឃ្មុំ និងក្រូចឆ្មារ ដែលវាក៏អាចជម្រុះរោម ចង្កាបានដែរ បន្ទាប់មកយកដៃញីវា រួចទុកចោល១០ទៅ១៥នាទី។ អ្នកអាចអនុវត្ត ១សប្តាហ៍២ដងបាន ដើម្បីបំបាត់រោមចង្កាបាន។


វិធីទាំងនេះអាចជម្រុះរោមជើង ចង្កា និងទ្រូងបាន ដោយមិនចាំបាច់ចំនាយ ទឹកប្រាក់ រឺប្រើឧបករណ៏ដែលមានតម្លៃនោះទេ គ្រាន់តែអនុវត្តវិធីងាយៗបែបធម្មជាតិ អ្នកក៏អាចបំបាត់រោមដែល អ្នកមិនត្រូវការបាន។

ប្រភព បរទេស

កែសម្រូល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]