រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលមានទឹកដមសំឡេងអង្រួនបេះដូងអ្នកស្តាប់ឱ្យរំភើប អណ្តែតអណ្តូងប្រចាំនៅផលិតកម្មថោន កញ្ញាមាស សុខសោភា បាននិយាយឱ្យដឹងកាលពីពេលថ្មីៗនេះថា នាងត្រៀមចេញវ៉ុលថ្មីមួយដែលជាសំនៀងរបស់នាងសុទ្ធសាធតែម្នាក់ ឯង ហើយវ៉ុលថ្មីនេះ នឹងបរិយាយអំពីបញ្ហាសង្គម និងស្នេហាបច្ចុប្បន្នដែលយុវជន យុវនារីខ្មែរកំពុងជួបប្រទះ ។
មាស សុខសោភា បានបញ្ជាក់ថា វ៉ុលថ្មីនោះ គឺជាវ៉ុលទី២៦ របស់ផលិតកម្មថោន និងមាន១០បទ ហើយបទដែលរំពឹងថា នឹងទទួលបានការគាំទ្រច្រើននោះ គឺបទ «បោកអ្នកណាបោកទៅលើកលែងតែអូន» «ពេលគេងលក់ទៅអាចភ្លេចបង» «មានឱកាសអូននឹងទះកំផ្លៀងបង» និងបទ «សង្ហាម៉្លេះទេ» រួមទាំងបទពីរោះៗជាច្រើនបទទៀត ។ នាងនិយាយថា បទចម្រៀងក្នុងវ៉ុល២៦ នេះ មានចម្រុះទាំងមនោសញ្ចេតនា និងបទញាក់កន្ទ្រាក់អារម្មណ៍ ហើយក៏ជាបទដែលផលិតកម្មថោនបានសម្រិតសម្រាំង និងជ្រើសរើសតម្រូវតាមការពេញនិយមរបស់មនុស្សគ្រប់ស្រទាប់ពិសេស យុវវ័យ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]