កំពង់ចាមៈ ស្ត្រីវ័យប្រហែលជា ៤០ឆ្នាំម្នាក់ មិនស្គាល់អត្តសញ្ញាណ បានលោតពីលើស្ពានគីហ្សូណា ទើ នៅលើឃឿនស្ពាន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នាវេលាម៉ោង ១រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេស្រ្តីរងគ្រោះបានដើរមក លើស្ពានចុះឡើងៗ ពេលឃើញដូចនោះ សមត្ថកិច្ចប្រចាំនៅគោលដៅស្ពាន ក៏បានសួរនាំ ហើយស្រ្តីរង គ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់នៅរង់ចាំកូន។

ដោយមិននឹកស្មានថា ស្រ្តីរងគ្រោះលោតសម្លាប់ខ្លួននោះ ក្រោយពេលសួរនាំហើយ សមត្ថកិច្ចក៏បានដើរ ចេញបាត់ទៅ លុះដើរចេញបានបន្តិចស្រាប់តែស្រ្តីរងគ្រោះលោតសម្លាប់ខ្លួនតែម្តង។ ក្រោយពេលកើត ហេតុ សពស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំសាច់ញាតិ។

ដោយៈ នួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]