ភ្នំពេញៈ តារាចម្រៀងរ៉េប មានឈ្មោះ បោះសំឡេងនៅក្នុងសិល្បៈ ពូឃ្លាំង កាលពីពេលថ្មីៗនេះ បានរំលេចរូបថត ជាច្រើនសន្លឹក ស្តែងឲ្យឃើញពីភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយនារី ស្រីវ័យក្មេងស្រស់ស្អាតម្នាក់ នៅក្នុងបន្ទប់គេង តែពីរនាក់ ដែលអាចសន្និដ្ឋានបានថា ជាស្រីកំណាន់ចិត្តរបស់លោក ។

ម្ចាស់បទ “ជួយថែសិល្បៈដូនតា” លោក ពូឃ្លាំង បានធ្វើឲ្យទស្សនិកជន និងអ្នកដែលនិយមលេង Facebook ជាច្រើនមានការសម្ដែងវការភ្ញាក់ផ្អើល ទៅលើរូបថតដែលលោក បានបង្ហោះនៅលើបណ្តាញនេះ ដោយនៅក្នុងរូប លោកហាក់ដូចជាមានចេតនាចង់ បង្ហាញក្ដីស្នេហ៍ផ្អែមល្ហែម ជាមួយនារីរូបស្រស់វ័យក្មេងស្អិតដូចស្ករ តាំងម៉ែឱបរឹតគ្នា នៅក្នុងបន្ទប់គេងមួយ តែពីរនាក់ដោយនៅក្នុងនោះ មានអ្នកលេងបណ្តាញនេះ មួយចំនួន គិតថានារីម្នាក់នោះ ជាគូស្នេហ៍ថ្មី របស់ពូឃ្លាំង ។

បុរសពោះម៉ាយកូនមួយ លោក ពូឃ្លាំង នាពេលកន្លងមកធ្លាប់ បានបង្អួតជាសាធារណៈថា លោកមានម្ចាស់រួចជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែគេមិនដែលឃើញលោក បង្ហាញពីសញ្ញាចង់រៀបការ តាមប្រពៃណីខ្មែរជាមួយនារី ដែលលោកស្រឡាញ់ឡើយ។ ទោះជាលោកបង្ហាញជា ចំហរចំពោះទំនាក់ទំនង ស្នេហារវាងលោក និងនារីវ័យក្មេងរូបនោះ ក៏ដោយតែលោកហាក់នៅមានភាពលាក់លៀម មិនបានបញ្ជាក់ថា លោកចាប់ផ្តើមស្នេហា ជាមួយនារីម្នាក់នោះ តាំងពីពេលណា ហើយគេអាចត្រៀមខ្លួនរៀបការ ជាមួយគ្នានៅពេលណានោះទេ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]