រាជធានីភ្នំពេញ ៖ ​ស្ត្រីមាន​វិបត្តិ​​ស្នេហា​​ដោយ​សារ​តែ​ប្តី​មាន​​ស្រី​ថ្មី​​បានបី​កូន​ ប្រុស​អាយុ​៣ឆ្នាំ ​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​​ព្រែក​ព្នៅ ​តែ​ពុំ​បាន​សម្រេច​ទេ ត្រូវ​ប្រជា​ពលរដ្ឋ​​ជួយ​ឃាត់ ហើយ​​ទាក់ទង​ហៅ​ប៉ូលិស​ប៉ុស្តិ៍​​ព្រែក​​តាសេក នាំ​យក​ទៅ​អប់រំ ។

​ការ​ប៉ុន​ប៉ង​​សម្លាប់ខ្លួន​នេះ​បាន​បង្ក​ឱ្យ​មាន​ ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​​នៅ​លើស្ពាន​ព្រែក​ព្នៅ ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫស្សីកែវ ។ ​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​នេះ​ប្រុង​ទាញ​ដៃ​កូន​តូច​លោត​ទឹក​ជា​មួយ​ខ្លួន​ ប៉ុន្តែ​​កូន​តូច​អង្វរ​ និង​យំ​តោង​ជើង​ថា ​ម៉ែ​កុំ​លោត​អីខ្លាចណាស់ ហើយ​ត្រូវអ្នក​​ធ្វើ​ដំណើរ​​ឃើញ​ហេតុការណ៍​ក៏​រាយ​ការណ៍​​ប្រាប់​ប៉ូលិស ។ ស្ត្រី​ដែល​គិត​ខ្លី​​ឈ្មោះ​សៀត ចាន់​ថន អាយុ​៣២​ឆ្នាំ ​មាន​លំនៅ​សង្កាត់​​ស្ទឹង​​​មាន​ជ័យ ​មាន​ស្រុក​កំណើត​​ភូមិ​ទឹក​ហុង ឃុំ​ទ្រាន ស្រុក​កំពង់​សៀម​ ខេត្ត​​កំពង់ចាម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]