ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេង​ស្ទាវ​ដែល​​មានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាព​ហៅ​ក្រុម​ម្ខាងទៀតពីក្នុងផ្ទះ​មក​វាយនិងកាប់ បណ្តាល​​ឲ្យរងរបួសចំនួន២នាក់ ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី​២២ មករា ២០១២ នៅភូមិត្របែកឃុំបន្ទាយ​នាង ស្រុកមង្គលបូរី។

លោកអនុសេនីយ៍ឯក យ៉ត សុផល អធិការ​នគរបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ជន​រងគ្រោះទាំង២នាក់ម្នាក់ឈ្មោះឃួន វណ្ណៈ ភេទ​ប្រុស អាយុ២០ឆ្នាំ ដាច់កូនម្រាមដៃឆ្វេង និង​ម្នាក់​ទៀត​ឈ្មោះបុត្រ វិចិត្រ ភេទប្រុស អាយុ​២១ឆ្នាំ ត្រូវ​ប្រអប់ដៃឆ្វេង អ្នកទាំង២រស់​នៅ​ភូមិ-ឃុំខាងលើ។ ចំណែកឯជនដៃដល់មាន​គ្នា​ចំនួន៦នាក់​មិនត្រូវបានគេស្គាល់អត្តសញ្ញាណ​នោះ​ទេ គេចខ្លួន​បាត់ដោយសុវត្ថិភាព។

លោកអធិការបានបន្តថា មុនពេលកើត​ហេតុជនដៃដល់ទាំង៦នាក់​នេះ​បានជិះម៉ូតូ​២​គ្រឿង​តាមផ្លូវលំក្នុងភូមិ លុះមកដល់មុខផ្ទះ​ឈ្មោះ​ឈៀង សុណៃ ភេទប្រុស អាយុ៥១ឆ្នាំ នៅ​ភូមិកើត​ហេតុ ក៏ហៅ​អ្នក​នៅក្នុងផ្ទះដែល​កំពុង​តែផឹកស៊ីចូលឆ្នាំចិនឲ្យចេញ​មកក្រៅ។ គ្រាន់​តែ​ឮដូច្នោះ​ឈ្មោះពួយ គឹមលី ភេទ​ប្រុស អាយុ១៨ឆ្នាំ ក៏ដើរចេញ​មក ស្រាប់តែ​ត្រូវ​ពួក​ក្មេង​ទាំងនោះវាយតប់ជាច្រើនដៃ បណ្តាល​ឲ្យ​រង​របួសជាច្រើនកន្លែង។​ខណៈនោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ចេញ​មកជួយក៏ត្រូវក្មេងទាំងនោះ​កាប់ បណ្តាលឲ្យរង​របួសទាំង២នាក់តែម្តង ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]