ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់សប្តាហ៍ទី ២៧ ហើយ ដែលរាត្រីយប់ថ្ងៃសៅរ៍នេះគឺមាន ៧ ប្រកួត ហើយក្រុមតោខៀវ Chelsea សម្លឹងឃើញជ័យជម្នះ នៅពេលប៉ះ Everton នាទឹកដី Stamford Bridge របស់ខ្លួន។

Chelsea (1) VS Everton (6) ទស្សនៈ៖ Chelsea 2 - 1 Everton

បន្ទាប់ពីរងភាពបរាជ័យ ក្រោមថ្វីជើងរបស់ក្រុម Man CITY ២ទល់នឹង០ នាក្របខ័ណ្ឌជម្រុះ FA CUP ក្រៅទឹកដីរួចមក ក្រុមនាំមុខកំពូលតារាងតោខៀវ Chelsea ដាច់ខាតត្រូវតែឈ្នះ Everton នាយប់នេះ ដើម្បីបន្តការនាំមុខ និងផ្តល់សម្ពាធដល់ក្រុមប្រជែងមានដូចជា ក្រុមមេឃខៀវ Man CITY និងក្រុមកាំភ្លើងធំ Arsenal។

ចំណែកឯក្រុម Everton វិញ រដូវកាលនេះគឺមិនអាចមើលងាយបានទេ ពោលគឺ ៥ ប្រកួតចុងក្រោយគឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ ២ ប្រកួតចុងក្រោយបានយកឈ្នះ Swansea CITY ៣ទល់នឹង១ ក្នុងទឹកដី ក្របខ័ណ្ឌជម្រុះ FA CUP ផងដែរ។

ប្រវត្តិជួបគ្នា៖

Everton 1 – 0 Chelsea

Chelsea 2 – 1 Everton

Everton 1 – 2 Chelsea

Everton 2 – 0 Chelsea


តារាងការប្រកួត


តើប្រិយមិត្តយល់ថាក្រុមណាខ្លះនឹងឈ្នះយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]