រាជធានីភ្នំពេញ ៖ រថ​យ​ន្ត​ប៉ា​ហ្សេ​រ៉ូ​បើកបរ​ដោយ​បុរស​ម្នាក់​ប៉ះ​ជាមួយ​នឹង​ម៉ូតូ​វី​វ៉ា​ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​ដួល​ប្រាវ​ ហើយ​ម្ចាស់​រថយន្ដ​មិន​បាន​ជួយ​មើល​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ដែល​រង​ របួស​នោះទេ ប៉ុន្តែបែ​រជា​ចុះ​ពី​រថយន្ដ​ទៅ​វាយអ្ន​កបើក​បរ​ម៉ូតូ២​ដៃ​ថែម​ទៀត បង្កឱ្យ​ផ្អើល​ឆោឡោ​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ជួយ​ធ្វើ​អន្ដរាគមន៍ ដោយ​ជួយ​ឃាត់​អ្នកបើកបររថយន្ដ ហើយ​បាន​ហៅ​ប៉ូលិស​មក​ធ្វើការ​ដោះស្រាយ​ថែម​ទៀត​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩​ ឧសភា ២០១២ នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា ​។

អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​នៅ​ពេល​ដែល​រថយន្ដ​បង្ក​បើក​ចេញ​ទៅ​ប្រមាណ​៥០​ម៉ែត្រ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​២​នាក់​ដែល​ឃើញ​ហេតុ​ការណ៍​​នេះ​ដែរ​នោះ​​បាន​ជិះ ​ម៉ូតូ​យក​ដំ​ថ្ម​ទៅ​គប់​ស្ដុប​រថយន្ដ​ បណ្ដាល​ឱ្យ​បែក​ព្រោះ​តែ​ខឹង​នឹង​អ្នកបើកបរ​រថយន្ដ​ម្នាក់នេះ​ប្រើ​អំពើ​ហិ​ ង្សា​មក​លើ​អ្នក​បើ​កបរ​ម៉ូតូ​ហួសហេតុ ហើយ​មិន​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​នោះ​ក៏​កើតរឿង​ជា​ថ្មី ដោយ​ប៉ូលិស​ឃាត់ខ្លួន​​យុវជន​បង្ក​ធ្វើ​ឱ្យ​ហេតុការណ៍​នេះ​ផ្អើល​ឆោឡោ​ ម្ដងទៀត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]